CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.51 ប្រធានបទ៖ ការមានកូនច្រើន
១. តើការមានកូនច្រើនផ្តល់ផលល្អឬអាក្រក់? ការពិតទៅការមានកូនច្រើនឬកូនញឹកសម្រាប់សម័យឥឡូវនេះ បានឃើញហើយថារដ្ឋាភិបាលបានលើកទឹកចិត្ត មិនថាបងប្អូនដែលធ្វើការតាមកន្លែងរោចក្រ ឬការងារឯកជននោះទេ គឺគាត់លើកឡើងចង់ឲ្យមានកូនច្រើនបន្តិច ព្រោះជួនកាលអ្នកខ្លះរៀបការហើយ១០ឆ្នាំហើយឬរៀបការយូរហើយគាត់យកូនតែមួយឬពីរនោះទេ អញ្ចឹងហើយមិនសូវបានយកចិត្តទុកដាក់រឿងបញ្ហាមានកូនទេ។ ដូច្នេះការមានកូនច្រើនល្អជាងការមានកូនតិច។
២. តើការមានកូនច្រើនមានផលវិបាកដែរឬទេ?
ជាទូទៅការមានកូនច្រើនតែងតែមានផលវិបាកខ្លះៗហើយ អាចប៉ះពាល់ដល់គ្រួសារ កត្តាចម្បងបំផុតក្នុងសម័យឥឡូវនេះការប៉ះពាល់មុនគេគឺជីវភាពគ្រួសារ។អញ្ចឹងដូចបានឃើញមកហើយបន្ទាប់ពីពួកគាត់បានរៀបការហើយអ្វីដែលសំខាន់បំផុតគឺជីវភាពនៅក្នុងគ្រួសារនឹងហើយ នៅពេលមានកូនត្រូវគិតពីការចំណាយជាមុនសិន។
៣. តើមានវិធីសាស្ត្រអ្វីខ្លះដើម្បីការពារកុំឲ្យមានកូនច្រើន?
វិធីការពារកុំឲ្យមានកូនច្រើនមានដូចជា៖
- គួរតែមានផែនការយកកូនឲ្យបានត្រឹមត្រូវ(ចង់បានកូននៅអាយុប៉ុន្មាន ហើយ ប៉ុន្មានឆ្នាំយកកូនមួយ)
- អាចធ្វើការពន្យាកំណើត(ស្រោមអនាម័យ ថ្នាំគ្រាប់ ថ្នាំចាក់ ឬកងដាក់ក្នុងស្បូន)
- ត្រូវជួបជាមួយគ្រូពេទ្យធ្វើការពិភាក្សាគ្នាដើម្បីឲ្យការមានកូនសមស្រមតាមបមណងរបស់ដៃគូ
៤. តើការមានកូនច្រើនគួរត្រូវប្រើពេលវេលាបែបណាដើម្បីសមស្របនិងសុខភាពជៀងវាងមានផលវិបាកទៅថ្ងៃក្រោយ?
ក្នុងករណីបងប្អូនដែលមានកូនហើយចង់បានកូនច្រើន ត្រូវតែមានផែនការច្បាស់លាស់ព្រោះបើសិនជាចង់បានកូនច្រើន ត្រូវដឹងថាជាដំបូងចង់បានកូនពីចន្លោះអាយុប៉ុន្មានទៅអាយុប៉ុន្មាន អោយតែមានការយល់ដឹងពីកត្តាសុខភាពរបស់ស្រ្តីមួយចំនួនក៏ដូចជាកត្តាមេជីវិតមានគ្រប់គ្រាន់ឬអត់៕
សូមទស្សនាវីដេអូខាងក្រោម ៖