[វីដេអូ] Ep.៦ ប្រធានបទ៖ តើការសម្រាលកូនដោយវះកាត់អាចយកកូនបានប៉ុន្មានដង?

ក្រោយការវះកាត់សម្រាលកូន ស្រ្តីគឺតម្រូវឱ្យមានការថ្នាក់ថ្នមខ្លួនប្រាណ ព្រោះក្រោយការវះកាត់ស្រ្តីអាចនឹងទ្រុឌទ្រោមខ្លួនជាងស្រ្តីដែលសម្រាលទូទៅ។ ស្រ្តីដែលត្រូវវះកាត់ គឺត្រូវពឹងផ្អែកទៅលើកត្តាមួយចំនួន៖

 
[វីដេអូ] Ep.៦ ប្រធានបទ៖ តើការសម្រាលកូនដោយវះកាត់អាចយកកូនបានប៉ុន្មានដង?
  • ពឹងទៅលើកត្តាម្ដាយ គឺនៅពេលដែលម្ដាយមានជំងឺក្រឡាភ្លើងធ្ងន់ធ្ងរ ដែលត្រគៀកតូចមិនអាចសម្រាលបាន។ កូនបញ្ច្រាស ឬធំពេកដែលមិនអាចឱ្យសម្រាលបាន។
  • មាត់ស្បូនអត់បើក ឬទឹកភ្លោះខុសពីធម្មតា ដែលពេលខ្លះ គឺទារកមានចង្វាក់បេះដូងខ្សោយដែលតម្រូវឱ្យធ្វើការវះកាត់ ដើម្បីសង្រ្គោះម្ដាយ និងកូន។

ការវះកាត់របស់ស្រ្តី គឺមានប្រភេទខុសៗគ្នាដើម្បីអាចយកកូនបន្ទាប់ចេញបាន។ មានស្រ្តីមួយចំនួនអាចវះកាត់បានទៅដល់ពីកូនទី១ ដល់ទី៤ តែក៏មានស្រ្តីខ្លះ អាចវះកាត់បានត្រឹមតែលើកទី២ ដង ប៉ុណ្ណោះ ដោយសារតែពេលដែលវះហើយ គឺគាត់ស្វិតស្បូនខ្លាំង ស្បូនខ្លះទៀតគឺស្ដើងជ្រុល។ដូច្នេះស្រ្តីគ្រប់រូបគួរយល់ឃើញថា ការថែទាំខ្លួនក្រោយពេលសម្រាលរួច គឺមានភាពចាំបាច់ណាស់ ជាពិសេសស្រ្តីដែលធ្លាប់សម្រាលដោយការវះកាត់រួច គួរតែទៅពិនិត្យសុខភាពមុនពេលសម្រេចចិត្តយកកូនបន្តទៀត៕