CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.04 ការថែទាំទារក
១. ការមើលថែទាំទារកទើបនិងកើតតើម្ដាយគួរត្រៀមអ្វីខ្លះ?
ស្ត្រីដែលត្រៀមយកបុត្រគឺត្រៀមទាំងសម្ភារៈ ទាំងផ្លូវចិត្ត ទាំងផ្លូវអារម្មណ៍ ហើយស្ត្រីគួរដឹងថាសម្ភារៈនិងមានអ្វីខ្លះ។ បន្ទាប់ពីកូនសម្រាលមកភ្លាមជាទូទៅនៅក្នុងបន្ទាប់ពេទ្យ គ្រូពេទ្យបានត្រៀមមួយចំនួនរួចទៅហើយ ដូជជាកាបំបន់កម្ដៅឲ្យទារក ។
២. តើទារកគួរចាក់វ៉ាកសាំងអ្វីខ្លះ ?
ទារកដែលកើតភ្លាមគ្រូពេទ្យនិងចាក់វ៉ាក់សាំងឲ្យភ្លាម ទី១វ៉ាក់សាំង BCG គឺជាវ៉ាក់សាំងរប៉េង និងទី២វ៉ាក់សាំងដែលទារកទើបនិងកើតគឹត្រូវចាក់ឲ្យភ្លាមផងដែរ។
៣. តើទារកកើតមិនគ្រប់ខែគួរការពារនឹងថែទាំដូចម្ដេចខ្លះ?
ទារកកើតដែលកើតមិនគ្រប់ខែ ជាទូទៅកទារកកើតមិនគ្រប់ខែហ្នឹងគឺនៅក្រោម 28 សប្ដាហ៍ទី 27 សប្តាហ៍ ។
៤. ហេតុអ្វីត្រូវធ្វើតេស្តជួសកែងជើងទារក ?
ការជួសកែងជើងរបស់ទារក គឺធ្វើឡើងបន្ទាប់ពីទារកកើតបានអាយុ 48 ទៅ 72ម៉ោងវិធីសាស្រ្តនៃការចួសកែងជើងហ្នឹងគឺយកឈាមរបស់ទារកតាមដាននូវជំងឺមួយចំនួន ហើយក៏មានសារៈប្រយោជន៍សម្រាប់ដល់ទារកក្នុងការជៀសវាងនូវជំងឺពីកំណើតមួយចំនួនដែលធ្វើឱ្យទារកហ្នឹងមានការ ខ្សោយបញ្ញាឬ គ្រោះថ្នាក់រហូតដល់ជីវិតផងដែរ។
៥. តើការបំបៅទឹកដោះម្ដាយនឹងការឆុងទឺកដោះគោ មួយណាដែលជាជម្រើសល្អសម្រាប់ទារក?
គ្រូពេទ្យលើកទឹកចិត្តឱ្យម្ដាយបំបៅទឹកដោះកូនដោយទឹកដោះម្ដាយ ព្រោះនៅក្នុងទឹកដោះម្តាយមានសុវត្ថិភាព មានគ្រប់សារធាតុចិញ្ចិម និងការពារទារកពីជំងឺផ្សេងៗ ។
៦. តើអាការៈបែបណាដែលស្ដែងបញ្ជាក់ថាទារកឈឺ?
ឪពុកម្ដាយត្រូវសង្កេតត្រូវស្គាល់ពីលក្ខណៈពិសេសរបស់ទារកក្នុងរយ: 1000ថ្ងៃដំបូង ទារកមានការលូតលាស់ទៅលើផ្នែកអី្វខ្លះ ព្រោះថាពិបាកបែងចែកឈើឬមិនឈឺ ប៉ុន្តែបើសិនជាក្នុងករណីដែលម្ដាយឪពុក យល់ដឹងពីការថែទាំទារកការបំបៅ ការញ៉ាំ ឬក៏ការយំរបស់ទារក នោះឪពុកម្ដាយនឹងមិនពិបាកក្នុងការមើលអាការៈឈឺរបស់ទារកនោះទេ។
៧. តើទារកអាយុប៉ុន្មានខែទើបអាចញុំាអាហារបាន?
ទារកដែលអាចញុំាអាហារបានគឺចាប់ពីមានអាយុពី 6 ខែឡើងនៅតម្រូវឲ្យមានបបរខាប់គ្រប់គ្រឿង ហើយនៅដំណាក់កាលចាប់ពីទារកកើតរហូតដល់ 6ខែគឹតម្រូវឲ្យបៅតែទឹកដោះម្ដាយតែប៉ុណ្ណោះ។
៨. ត្រូវថែទាំទារកបែបណាដើម្បីឲ្យកូនមានសុខភាពល្អនឹងឆាប់លូតលាស់?
កុមារចាប់ពីអាយុ6ខែគឹចាប់ផ្ដើមបន្ថែមនៅបបរខាប់គ្រប់គ្រឿងលាយជាមួយទឹកដោះគោ ហើយដើម្បីឲ្យកូនមានសុខភាពល្អមុនដឹងដាក់បន្លែឬអ្វីថែមចូលក្នុងបបរឪពុងម្ដាយត្រូវដឹងថាទារកមានអាល្លែហ្ស៊ីជាមួយអ្វីដែឬទេ ហើយត្រូវបន្ថែមបន្លែឬសាច់ចូលក្នុងបបរម្ដងមួយមុខទើបអាចដឹងថាទារកអាល្លែហ្ស៊ីជាមួយអ្វីនិងមិនអាល្លែហ្ស៊ីជាមួយអ្វី៕
សូមទស្សនាវីដេអូខាងក្រោម ៖