CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.64 ប្រធានបទ៖ បញ្ហាក្តៅខ្លួនលើកុមារ

បញ្ហាក្ដៅខ្លួនលើកុមារមិនអាចបណ្ដាលអោយកើតជំងឺរលាកខួរក្បាលបាននោះទេ។ជំងឺរលាកខួរក្បាលវាកើតឡើងដោយសារមេរោគ មិនមែនដោយសារកំដៅនោះទេ។

 
CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.64 ប្រធានបទ៖ បញ្ហាក្តៅខ្លួនលើកុមារ

កុមារមានអាយុក្រោម ៥ឆ្នាំហើយអាការះក្ដៅខ្លួនខ្លាំងរហូតដល់ប្រកាច់ មិនមានបញ្ហាអ្វីដល់កុមារនោះទេ ព្រោះវាកើតឡើងដោយសារតែកំដៅក្នុងខ្លួនក្ដៅពេក ហើយក្នុងអាការះបែបនេះមិនកើតលើកុមារទាំងអស់នោះទេ ក្នុងចំនោមក្មេង ១០០នាក់អាចមានអាការះប្រកាច់តែ២នាក់ប៉ុណ្ណោះ។

យើងអាចសម្គាល់បានថាបញ្ហាក្ដៅខ្លួន នឹងរលាកខួរក្បាលខុសគ្នាត្រង់ថា បញ្ហាក្ដៅខ្លួននៅពេលដែលកំដៅថយចុះកុមារអាច លេងបានធម្មតា ញ៉ាំបានធម្មតា។ នៅពេលកំដៅថយចុះ កុមារចង់គេង មិនលេងដូចធម្មតា ញ៉ាំមិនបានអាចមានអាការះក្អួត រករឿងយំច្រើន យើងត្រូវយកទៅពិគ្រោះជាមួយវិជ្ជបណ្ឌិតព្រោះវាអាចជាអាការះ រលាកខួរក្បាល ឬនៅពេលកុមារនៅសុខៗមានអាការះក្អួតដោយមិនមានមូលហេតុ ។

ការបញ្ចុះកំដៅទៅដល់កុមារមានច្រើនរបៀប ដូចជាលេបថ្នាំ​ និងជូតខ្លួនជាដើម។ ដើម្បីដឹងថាកុមារមានអាការះធូស្បើយ យើងត្រូវពិនិត្យលើកំដៅ បើកំដៅដល់៤០ អង្សាសេ លេបថ្នាំរួចបានកន្លះម៉ោងក្រោយមកនៅសល់តែ ៣៩វាក៍ជាលទ្ធផលល្អដែរ។

សូមកុំព្យាយាមឲ្យការបញ្ចុះកំដៅថយពី ៤០អង្សាសេ ​ចុះមក៣៦ អង្សារសេលឿនពេក ការថយកំដៅម្ដងបន្ដិចៗគឺល្អដល់កុមារជាង ហើយបើកំដៅត្រឹម៣៧មិនតម្រូវអោយលេបថ្នាំនោះទេ។

គួររម្លឹកថា ការប្រើប្រាស់ថ្នាំលុះត្រាតែកម្តៅក្មេងក្តៅចាប់ ៣៨អង្សាឡើងចាំលេបថ្នាំ ក្នុងករណីនេះនៅពេលលេបថ្នាំបើកុមារលេបភ្លាមក្អួតភា្លម យើងអាចអោយកុមារលេបម្ដងទៀតបាន តែបើលេបបានប្រហែល៥ទៅ១០នាទីហើយក្អួត មិនចាំបាច់លេបម្ដងទៀតទេ។

បន្ថែមពីនេះការជូតខ្លួនក៍ដូចគ្នាបើកុមារមានកំដៅខ្លាំងកុំយកទឹកត្រជាក់មកជូត ត្រូវយកទឹកធម្មតា ឬក្តៅឧណ្ណៗមកជូតវិញ ការជូតមិនចាំបាច់ជូតរហូតនោះទេ ត្រូវទុកពេលអោយកុមារគេងអោយច្រើន កុំអង្អែក្បាល ឬខ្លួនកូនខណ:ពេលកូនកំពុងគេង ព្រោះគាត់ត្រូវការសំរាក ដើម្បីអោយរាងកាយមានកម្លាំងឡើងវិញ៕

សូមទស្សនាវីដេអូខាងក្រោម៖