គ្រោះរញ្ជួយដីកម្រិត ៧.១ រុិចទ័រ នៅភាគខាងលិចប្រទេសចិន
                        ប្រទេសចិន (AP)៖ កាលពីម្សិលមិញនេះមានការរញ្ជួយដីកម្រិត ៧.១រ៉ិចទ័រនៅតំបន់ដាច់ស្រយាលនៃតំបន់ Xinjiang  ភាគខាងលិចរបស់ប្រទេសចិនបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣នាក់ ៥នាក់រងរបួសស្រាល ២នាក់រងរបួសធ្ងន់ និងបានបណ្តាលឱ្យមានការខូចខាតផ្ទះសម្បែងទ្រព្យសម្បត្តិមានតំលៃជាច្រើន
នៅក្នុងអាកាសធាតុត្រជាក់។ នេះបើយោងតាមសារព័ត៌មាន AP ។
សូមជម្រាបថា មជ្ឈមណ្ឌលបណ្តាញរញ្ជួ យដីប្រទេសចិនបានឲ្យដឹងថាគ្រោះរញ្ជួយដីនេះបានកើតឡើងនៅម៉ោង ២:០០ទៀបភ្លឺ ស្រុក Uchturpan ក្នុងខេត្ត Aksu។
លោក Zhang Yongjiu ប្រធានរដ្ឋបាលគ្រោះរញ្ជួយដី Xinjiang បានធ្វើសន្និសីទសារព័ត៌មានមួយថា ចំណុចកណ្តាលនៃការរញ្ជួយដីនេះ ស្ថិតនៅក្នុងតំបន់ភ្នំដែលមានកម្ពស់ប្រហែល ៣,០០០ ម៉ែត្រ ពីលើនីវ៉ូទឹកសមុទ្រ៕




                                
                            







        
        
        
        
        
        
        
        
        
        
        
        
        
        
        
        
        
        
        

								
								
								
								
								
								
								
								
								
								


