នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ទីតាំងនៅខេត្តកំពង់ស្ពឺ ក្រសួងសុខាភិបាល នឹងធ្វើយុទ្ធនាការអប់រំសុខភាព ដើម្បីរួមគ្នាទប់ស្កាត់ និងបង្ការការចម្លងវីរុសកូវីដ-១៩
ក្រសួងសុខាភិបាល ចេញសេចក្តីជូនពត៌មាន ស្តីពីការធ្វើយុទ្ធនាការអប់រំសុខភាព ដើម្បីរួមគ្នាទប់ស្កាត់ និងបង្ការការចម្លងវីរុសកូវីដ-១៩ ជាពិសេស ពពួកបំប្លែងថ្មី អូមីក្រុង (Omicron) នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ទីតាំងនៅខេត្តកំពង់ស្ពឺ។
សូមជម្រាបថា ការធ្វើយុទ្ធនាការអប់រំនេះធ្វើឡើងក្នុងក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។ ក្រសួងសុខាភិបាល តាមរយ:អនុគណ:កម្មការអប់រំ បណ្តុះបណ្តាល និងទំនាក់ទំនងសាធារណ: (អ.ប.ទ) នៃគណ:កម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នឹងរៀបចំបន្តធ្វើយុទ្ធនាការជាតិអប់រំការពារការចម្លងវីរុសកូវីដ-១៩ នឹងរៀបចំបន្តធ្វើយុទ្ធនាការជាតិអប់រំការពារការចម្លង វីរុសកូវីដ-១៩ ក្រោមប្រធានបទ “កូវីដ-១៩ បំប្លែងថ្មី អូមីក្រុង ឆ្លងខ្លាំងជាងមុនអាចបណ្តាលឲ្យមានហានិភ័យដល់អ្នក និងគ្រួសារ” ដើម្បីជំរុញការទទួលខុសត្រូវរបស់បុគ្គល គ្រួសារ សហគមន៍ និងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន រួមគ្នាទទួលខុសត្រូវក្នុងស្មារតីសាមគ្គីភាព ដើម្បីកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩ បំប្លែងថ្មី ឲ្យមាននិរន្តរភាពនៃការរស់នៅជាមួយនឹងវីរុសកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីផងដែរ។
Join Telegram https://t.me/cngtvcambodia
ប្រភព៖ ក្រសួងសុខាភិបាល