ខ្សែប្រយុទ្ធកំពូលល្បឿន Gareth Bale បរិច្ចាកថវិកាជិត១លានដុល្លារដល់មន្ទីពេទ្យ ដើម្បីប្រយុទ្ធប្រឆាំងវីរុសកូវីដ១៩

 
ខ្សែប្រយុទ្ធកំពូលល្បឿន Gareth Bale បរិច្ចាកថវិកាជិត១លានដុល្លារដល់មន្ទីពេទ្យ ដើម្បីប្រយុទ្ធប្រឆាំងវីរុសកូវីដ១៩

កីឡាករបាល់ទាត់របស់ក្រុមស្តេចស Real Madrid លោក Gareth Bale បរិច្ចាកទឹកប្រាក់ជិត១លានដុល្លារដល់ប្រទេសវ៊ែល និងប្រទេសអេស្ប៉ាញ។ បុរសសង្ហារកូនបី និងប្រពន្ធរបស់គាត់អ្នកស្រី Emma Rhys-Jones បានផ្តល់ទឹកប្រាក់៥៣លានដុល្លារដល់បុគ្គលិកសេវាសុខភាពជាតិក្នុងទីក្រុងខាឌីហ្វ និងបន្តផ្គត់ផ្គង់ ប្រាក់ប្រមាណពាក់កណ្តាលទៀតដល់សេវាសុខភាពជាតិក្នុងប្រទេសអេស្ប៉ាញ ដែលជាកន្លែងគាត់ និងក្រុមគ្រួសារគាត់កំពុងស្នាក់នៅ។

Gareth Bale បានបង្ហោះវីដេអូមួយជាការផ្ញើសារទៅកាន់សេវាសុខភាពជាតិទីក្រុងខាឌីហ្វ និងប្រទេស អេស្ប៉ាញ ដោយបាននិយាយថា ខ្ញុំ និងគ្រួសារខ្ញុំ សូមថ្លែងអំណរគុណអស់ពីបេះដូងទៅដល់អ្នកទាំងអស់គ្នា និងសេវាសុខភាពជាតិទីក្រុងខាឌីហ្វ និងប្រទេសអេស្ប៉ាញ ដែលកំពុងខំប្រឹងប្រែងធ្វើការ និង សេចក្តីលះបង់របស់អ្នករាល់គ្នាក្នុងការប្រយុទ្ធប្រឆាំងវិបត្តិកូវីដ១៩នេះ

 

ប្រភព៖ The Guardian ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ