មនុស្ស២១នាក់រងរបួសដោយសារផ្ទុះនាវាកងទ័ពជើងទឹកអាមេរិក

សាន់ឌីហ្គោ៖ មន្រ្តីកងទ័ពជើងទឹកសហរដ្ឋអាមេរិកបាននិយាយថា មនុស្ស២១នាក់រងរបួសបន្ទាប់ពីការផ្ទុះ និងឆេះនាវានៅមូលដ្ឋានកងទ័ពជើងទឹកអាមេរិកក្នុងទីក្រុងសាន់ឌីហ្គោ។

 
មនុស្ស២១នាក់រងរបួសដោយសារផ្ទុះនាវាកងទ័ពជើងទឹកអាមេរិក

អ្នកបើកនាវា១៧នាក់ និងជនស៊ីវិល៤នាក់ កំពុងតែត្រូវបានព្យាបាលរបួសនៅមន្ទីពេទ្យក្នុងតំបន់ តែស្ថានភាពរបួសរបស់ពួកគេមិនគម្រាមកំហែងដល់អាយុជីវិតទេ។

សេចក្តីរាយការណ៍កាលពីព្រឹកថ្ងៃអាទិត្យកន្លងទៅបានឲ្យដឹងថា គេមិនទាន់ដឹងច្បាស់ពីមូលហេតុដែលបង្កឲ្យភ្លើងឆេះនៅឡើយទេ ព្រមទាំងបន្ថែមថា វាអាចមកពីកន្លែងដាក់យានជំនិះនៅផ្នែកខាងក្រោមជាកន្លែងដែលធំ និងសម្រាប់ដាក់ឧបករណ៏ផ្សេងៗនៅលើនាវា។

សូមជម្រាបផងដែរថា ប្រធានផ្នែកពន្លត់អគ្គីភ័យលោក Colin Stowell និងលោកកាពីទែន Philip Sobeck បានប្រាប់ឲ្យដឹងថា នាវាមានផ្ទុកសាំងជាងមួយលានដប ហើយអាចនឹងឆេះរយៈពេលជាច្រើនថ្ងៃ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏លោកនឹងធ្វើឲ្យនាវានោះដំណើរការឡើងវិញម្តងទៀត។

ប្រភព៖ CNN, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ