ការងើបឡើងនៃសេដ្ឋកិច្ចអឺរ៉ុបនឹងយឺតជាងការរំពឹងទុក
ប្រ៊ុយស៊េល៖ អនុប្រធានប្រតិបត្តិនៃគណៈកម្មការសហគមន៍អឺរ៉ុបបានព្រមានថា ដោយសារតែវីរុសកាន់តែរីករាលដាលពាសពេញតំបន់អឺរ៉ុប និងរឹតតែខ្លាំងឡើង នោះគេរំពឹងទុកថា សន្ទុះនៃសេដ្ឋកិច្ចអឺរ៉ុប នឹងយឺតជាងការគិតទុកកាលពីមុនទៅទៀត។
អនុប្រធានប្រតិបត្តិនៃគណៈកម្មការសហគមន៍អឺរ៉ុបបានថ្លែងប្រាប់សារព័ត៌មាននៅក្នុងសន្និសីទមួយនៃកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ចហិរញ្ញវត្ថុអឺរ៉ុបរបស់សហភាពអឺរ៉ុបថា "ប្រជាជននឹងជួបវិបត្តិសេដ្ឋកិច្ចនៅរយៈពេលប៉ុន្មានខែខាងមុខទៀត ហើយវាពិតជាសំខាន់សម្រាប់ពួកយើងក្នុងខិតខំពិភាក្សា និងរកគោលការណ៍ថ្មីៗដើម្បីដោះស្រាយ។
រដ្ឋមន្ត្រីទាំងអស់បានជួបពិភាក្សាគ្នាអំពីការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងប្លុកអឺរ៉ុប ដើម្បីប្រឆាំង និងទប់ស្កាត់រលកនៃការផ្ទុះឡើងនៃវីរុសរាតត្បាតជាសកលលើកទី២។
មិនតែប៉ុណ្ណោះ ក្នុងកិច្ចប្រជុំនោះ គណៈកម្មការនៃសហគមន៍អឺរ៉ុប ក៏បានលើកឡើងពីសកម្មភាពប្រឆាំងការលាងលុយខ្មៅ និងសកម្មភាពហិរញ្ញប្បទានភេរវកម្មផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រភព៖ Xinhua