Apple ប្រាប់ថាពីវិធីសាស្ត្រសម្អាតសំអាតទូរស័ព្ទ iphone ដោយប្រើក្រដាសសើមមានជាតិអាល់កុល

ក្រុមហ៊ុន Apple បានធ្វើការអាប់ដេតវិបសាយរបស់ខ្លួន ដើម្បីឲ្យអ្នកប្រើប្រាស់បានដឹងពីវិធីសាស្ត្រ សំអាត iPhone iPad និង Mac អោយបានដឹងថា ពួកគេអាចសម្អាតឧបករណ៍របស់ខ្លួនជាមួយក្រដាសសើមមានជាតិអាល់កុលបាន ដោយមិនបាច់ព្រួយបារម្ភថាខូចនោះទេ។

 
Apple ប្រាប់ថាពីវិធីសាស្ត្រសម្អាតសំអាតទូរស័ព្ទ  iphone ដោយប្រើក្រដាសសើមមានជាតិអាល់កុល
Apple ប្រាប់ថាពីវិធីសាស្រ្តសម្អាតសំអាតទូរស័ព្ទ iphone
Apple ប្រាប់ថាពីវិធីសាស្ត្រសម្អាតសំអាតទូរស័ព្ទ  iphone ដោយប្រើក្រដាសសើមមានជាតិអាល់កុល

 បន្ថែមពីនេះអ្នក​អាចប្រើ​ប្រាស់​​ក្រដាស​សើម​មាន​ជាតិ​អាល់កុល ឬ​ ផលិតផល​ម៉ាក​ ​Clorox Disinfecting Wipes  ​​ជូត​សម្អាត​ថ្នមៗ​លើ​ផ្នែក​រឹង(Harware) ​នៃ​ផលិតផល​ Apple មានដូច​ជា​​ អេក្រង់ ក្ដារ​ចុច​ និង​ផ្ទៃ​ខាង​ក្រៅ​ ផ្សេងៗដទៃ​ទៀត។ កុំ​ប្រើ​ទឹក​សាប៊ូ​​ដែល​វា​មាន​ជាតិ​​គីមី​ខ្លាំង។ កុំ​ជ្រលក់​ផលិតផល Apple ចូល​ក្នុង​ទឹក​លាង​សម្អាត​នានា។ កុំ​ជូត​សម្អាត​លើ​ផ្ទៃ​កំណាត់ ឬ ​ស្បែក។​​

កន្លង​មក​ Apple បាន​ណែនាំ​មិន​ឲ្យ​ប្រើ​ប្រាស់​​សារធាតុ​ផ្សេង​ៗក្រៅ​ពី​ទឹក​ ដើម្បី​សម្អាត​ផលិតផល​ Apple ព្រោះ​មាន​សារធាតុ​ខ្លះ​អាច​ប៉ះពាល់​ដល់​​ស្រទាប់ ​Oleophobic ដែល​ក្រុមហ៊ុន​បាន​បំពាក់​លើ​អេក្រង់​នៃ​ឧបករណ៍​ខ្លួន។

គួរ​បញ្ជាក់​ថា​ Apple បាន​អាប់ដេត​វិបសាយ​របស់ខ្លួនទាក់ទង​នឹង​ការ​សម្អាត​ឧបករណ៍​ ក្រោយ​ពី​​មានផ្ទុះ COVID-19បាន​រាតត្បាត​ពាស​ពេញ​ពិភពលោក ហើយ​ការ​សម្អាត​ឧបករណ៍ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​ឲ្យ​បាន​ញឹកញាប់​ក៍ជា​ផ្នែក​មួយ​ជួយ​កាត់​បន្ថយ​ឱកាស​នៃ​ការ​ឆ្លង​វីរុស​នេះ​បាន​ផង​ដែរ៕