សហរដ្ឋអាមេរិកនឹងផ្តល់វ៉ាក់សាំងកូវីដ-១៩ សម្រាប់ប្រទេសក្រីក្រ

GENEVA: ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden មានបំណងចូលរួមជាមួយមណ្ឌល COVAX ដើម្បីផ្តល់វ៉ាក់សាំងកូវីដ-១៩ ទៅដល់ប្រទេសក្រីក្រ។ នេះបើយោងតាមប្រធានទីប្រឹក្សាវេជ្ជសាស្រ្តលោក Anthony Fauci បានប្រាប់ទៅកាន់អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា កាលពីម្សិលមិញ ដែលបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃនេះ ។

 
សហរដ្ឋអាមេរិកនឹងផ្តល់វ៉ាក់សាំងកូវីដ-១៩ សម្រាប់ប្រទេសក្រីក្រ
សហរដ្ឋអាមេរិកនឹងផ្តល់វ៉ាក់សាំងកូវីដ-១៩ សម្រាប់ប្រទេសក្រីក្រ

អគ្គនាយករងអង្គការសុខភាពពិភព ( WHO ) លោក Tedros Adhanom Ghebreyesus បានស្វាគមន៍សេចក្តីប្រកាសនេះទៅកាន់ក្រុមប្រឹក្សាប្រតិបត្តិរបស់អង្គការសុខភាពពិភពលោកដោយមានប្រសាសន៍ថា“ នេះគឺជាថ្ងៃល្អសម្រាប់អង្គការសុខភាពពិភពលោក និងជាថ្ងៃល្អសម្រាប់សុខភាពពិភពលោក” ។

លោក Fauci បានថ្លែងសន្និសីទកាសែតតាមរយ: video conference មួយនៅទីក្រុងវ៉ាស៊ីនតោនមុនមួយថ្ងៃបន្ទាប់ពីលោក Joe Biden បានស្បថចូលកាន់ដំណែងថា លោកប្រធានាធិបតី Joe Biden នឹងចេញសេចក្តីប្រកាសមួយនៅថ្ងៃនេះ ដែលរួមបញ្ចូលទាំងចេតនារបស់សហរដ្ឋអាមេរិកក្នុងការចូលរួមជាមួយមណ្ឌល COVAX និងគាំទ្រកម្មវិធីដំណើរការ "បង្កើនល្បឿន ACT-Accelerator “ ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងពហុភាគីសម្រាប់វ៉ាក់សាំងកូវីដ-១៩ ក្នុងការព្យាបាល និងការចែកចាយ ការទទួលបានសមធម៌ ការស្រាវជ្រាវនិងការអភិវឌ្ឍន៍។

​ដោយរំពឹងចំពោះវ៉ាក់សាំងវីរុសកូវីដ-១៩ថា នឹងបានទៅដល់ប្រទេសក្រីក្រនៅខែកុម្ភៈ ក្រោមគ្រោងការណ៍របស់ COVAX ដែលបានគ្រប់គ្រងដោយអង្គការសុខភាពពិភពលោកនិងសម្ព័ន្ធភាពវ៉ាក់សាំង GAVI ។  នេះបើតាមប្រសាសន៍របស់មន្ត្រីអង្គការសុខភាពពិភពលោកដែលបាននិយាយនៅសប្តាហ៍នេះ ទោះបីយ៉ាងណាក៏ដោយក្តីបារម្ភនៅតែមានចំពោះប្រទេសអ្នកមានដែលបានដណ្តើមចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩នេះ។

សូមជម្រាបថា សហរដ្ឋអាមេរិកនឹងនៅតែជាសមាជិករបស់អង្គការសុខភាពពិភពលោក ហើយនិងបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួនទៅកាន់ WHO។ បន្ថែមពីនេះទៀតសហរដ្ឋអាមេរិកនឹងធ្វើការជាមួយរដ្ឋសមាជិកទំាង ១៩៣ផ្សេងទៀតទៅលើកំណែទម្រង់ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) ៕

 

ប្រភព: CNA ដោយ: ជា បញ្ញា