ថ្ងៃដំបូងនៃការបើកសាលារៀនទាំងអស់ ដំណើរការឡើងវិញម្តងទៀត
ក្រោយបញ្ចប់ព្រឹត្តិការណ៍ ៣វិច្ឆិកា ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាស ដំណើរការឡើងវិញ នូវសាលារៀនទូទាំងប្រទេស ទាំងរដ្ឋ និងឯកជន ចាប់ពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះតទៅ។
គ្រឹស្ថានសិក្សាទាំងសាធារណ និងឯកជន ដែលទទួលបានការអនុញ្ញាតិអោយដំណើរការឡើងវិញ នៅក្នុងដំណាក់កាលទី១ និងទី២ ចាំបាច់ត្រូវតែបន្តអនុវត្តគោលការណ៍ស្តង់ដា SOP ក្នុងបរិបទកូវីដ១៩ និងរក្សាគំលាតសង្គម និងបុគ្គល។ ក្នុងករណីចាំបាច់ ត្រូវពាក់ម៉ាស់ នៅក្នុងបរិវេណរបស់គ្រឺះស្ថានសិក្សា។
សូមរំលឹកថា ក្រសួងនៅតែ រក្សាកាលបរិច្ឆេទនៃការប្រឡងសញ្ញាបត្របឋមភូមិ ដែលនឹងប្រព្រឹត្តនៅថ្ងៃ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២០ ៕
ប្រភព: ក្រសួងអប់រំ យុវជន និងកីឡា