[វីដេអូ] តើអ្នកម្តាយកំពុងបំបៅដោះកូនអាចលេបថ្នាំពន្យាកំណើតបានដែរឬទេ?
ភាពស្រពិចស្រពិលជុំវិញការប្រើប្រាស់ថ្នាំពន្យាកំណើតចំពោះស្រ្តីកំពុងបំបៅដោះកូន នៅតែជាសញ្ញាសួរសម្រាប់ស្ត្រីភាគច្រើន ថាតើពួកគេអាចប្រើប្រាស់ថ្នាំពន្យាកំណើតបានដែរឬយ៉ាងណា ឬធ្វើដូចម្តេចដើម្បីជៀសផុតពីផលវិបាកផ្សេងៗដោយការប្រើប្រាស់ថ្នាំមិនបានត្រឹមត្រូវ។ ថ្ងៃនេះយើងសូមលើកយកប្រធានបទនេះមកបកស្រាយជូនដូចតទៅ៖
ហេតុផលដែលគេនិយាយថា ស្រ្តីបំបៅដោះកូនត្រូវចៀសវាងប្រើថ្នាំពន្យាកំណើត នោះគឺដោយសារ ពេលចាប់ផ្តើមប្រើថ្នាំពន្យាកំណើតក្នុងអំឡុងពេលបំបៅដោះកូន វាធ្វើឲ្យការផលិតទឹកដោះត្រូវថយចុះ។ ម៉្យាងទៀត ការបំបៅដោះកូនបានដើរតួនាទីជាការពន្យាកំណើតបែបធម្មជាតិបានខ្លះទៅហើយ។
ចំពោះស្រ្តីកំពុងបំបៅដោះកូនអាយុក្រោម៦ឆ្នាំ ហើយមិនមានរដូវទៀតនោះ ពួកគេមិនត្រូវការប្រើថ្នាំពន្យាកំណើតអ្វីឡើយ។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើស្រ្តីកំពុងបំបៅដោះកូននៅតែមានគម្រោងប្រើថ្នាំពន្យាកំណើតតទៅទៀត យកល្អពួកគេគួរតែពិគ្រោះជាមួយអ្នកជំនាញខាងរោគស្រ្តីដែលអាចចេញជាថ្នាំពន្យាកំណើតដ៏ស័ក្តិសមមួយក្នុងពេលបំបៅដោះកូនបែបនេះ។ ដោយសារតែថ្នាំពន្យាកំណើតផ្ទុកទៅដោយជាតិអ័រម៉ូន ដូច្នេះវាអាចនឹងធ្វើឲ្យស្រ្តីកំពុងបំបៅដោះកូនប្រឈមកាន់តែខ្លាំងនឹងវិបត្តិអ័រម៉ូន និងកាត់បន្ថយការផលិតទឹកដោះថែមទៀត។ ដូច្នេះហើយ ការពិគ្រោះជាមួយគ្រូពេទ្យមុនពេលសម្រេចចិត្តអាចជួយឲ្យប្រាកដថា ការផលិតទឹកដោះមិនមានការថយចុះឡើយ។
ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនសម្រាប់ស្ត្រីកំពុងបំបៅដោះកូនដែលនៅតែមានគម្រោងប្រើថ្នាំពន្យាកំណើត៖
- សូមពិគ្រោះយោបល់ជាមួយគ្រូពេទ្យសិន មុនពេលប្រើថ្នាំពន្យាកំណើត ទោះបីជាអ្នកធ្លាប់ប្រើថ្នាំនេះពីមុនហើយក៏ដោយ។
- ប្រសិនបើអ្នកធ្លាប់ប្រើថ្នាំពន្យាកំណើតដដែលរយៈពេលវែង មិនគួរបន្តប្រើថ្នាំនេះដោយគ្មានការពិគ្រោះជាមួយគ្រូពេទ្យទៀតនោះទេ។
- ប្រសិនបើអ្នកធ្លាប់ថយចុះទឹកដោះ វាគួរតែដល់ពេលដែលត្រូវឈប់ប្រើថ្នាំពន្យាកំណើតហើយ ហើយក៏ត្រូវពិគ្រោះជាមួយគ្រូពេទ្យភ្លាមៗដែរ។
- ជាចុងក្រោយ អ្នកត្រូវតែប្រើវិធីពន្យាកំណើតតាមវិធីផ្សេងទៀតជានិច្ចដូចជា ការប្រើស្រោមអនាម័យ ដែលវាមានសុវត្ថិភាពជាងការប្រើថ្នាំគ្រាប់ពន្យាកំណើតទៅទៀត ខណៈពេលកំពុងតែបំបៅដោះកូន។
- ប្រសិនអ្នកកំពុងប្រើថ្នាំពន្យាកំណើតដើម្បីព្យាបាលជំងឺអ័រម៉ូនដូចជា វិបត្តិក្រពេញទីរ៉ូអ៊ីត ឬផលវិបាកផ្សេងៗនោះ សូមសួរគ្រូពេទ្យផងថាតើអ្នកអាចប្រើថ្នាំនេះក្នុងពេលកំពុងបំបៅដោះកូនឬអត់។
ថ្វីបើមិនមានការស្រាវជ្រាវណាមួយនិយាយអំពីឥទ្ធិពលថ្នាំគ្រាប់ពន្យាកំណើតចំពោះស្រ្តីកំពុងបំបៅដោះកូនក៏ដោយ ក៏វាអាចនឹងរំខានដល់ការផលិតទឹកដោះផងដែរ៕
សូមទស្សនាវីដេអូដូចខាងក្រោម៖