[COVID-19] កម្ពុជារកឃើញករណីឆ្លងកូវីដ-១៩ថ្មី ១៥នាក់ទៀតហើយ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មានគិតត្រឹមព្រឹកម៉ោង ៧:០០ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០កាលពីម្សិលមិញថា កម្ពុជាបានរកឃើញករណីឆ្លងថ្មី ១៥នាក់ដែលជាអ្នកដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី ១៥នាក់ មានលទ្ធផលធ្វើតេស្តវិជ្ជមានវីរុសកូវីដ-១៩ ក្នុងចំណោមអ្នកដំណើរសរុបចំនួន ៩៤នាក់។

 
[COVID-19] កម្ពុជារកឃើញករណីឆ្លងកូវីដ-១៩ថ្មី ១៥នាក់ទៀតហើយ
[COVID-19] កម្ពុជារកឃើញករណីឆ្លងកូវីដ-១៩ថ្មី ១៥នាក់ទៀតហើយ
[COVID-19] កម្ពុជារកឃើញករណីឆ្លងកូវីដ-១៩ថ្មី ១៥នាក់ទៀតហើយ
[COVID-19] កម្ពុជារកឃើញករណីឆ្លងកូវីដ-១៩ថ្មី ១៥នាក់ទៀតហើយ

 

ករណីឆ្លងថ្មីចំនួន​ ១៥នាក់កើតលើបុរសជនជាតិខ្មែរ ១៥នាក់ដែលបានវិលត្រលប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌី កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ដោយទទួលបានលទ្ធផលធ្វើតេស្តវិជ្ជមានវីរុសកូវីដ-១៩​ នៅថ្ងៃទី១១​ ខែកក្កដា​ ឆ្នាំ២០២០។

សូមជម្រាបជូនផងដែរថា គិតមកដល់ពេលនេះ ករណីឆ្លងកូវីដ១៩សរុបនៅទូទាំងប្រទេសកម្ពុជាមានចំនួន ១៥៦ ករណីខណៈអ្នកជាសះស្បើយមានចំនួន ១៣៣ករណី ដោយក្នុងនោះស្រ្តី ៤០នាក់ និងបុរស ១១៦នាក់និងអ្នកដែលកំពុងសម្រាកព្យាបាលបន្តមានចំនួន ២៣ករណី។
សូមរម្លឹកផងដែរថា​ កម្ពុជាបានរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតកាលពីថ្ងៃទី​ ២៧​ មករា​ ២០២០​៕

 

 

 

ប្រភព:ក្រសួងសុខាភិបាល