ចិនរឹតបន្តឹងវិធានការពាណិជ្ជកម្មនាំចេញរបស់អូស្ត្រាលី
ទីក្រុងខេនបឺរ៉ា៖ ប្រទេសចិនកំពុងបោះជំហានថែមទៀតក្នុងការរឹតបន្តឹងវិធានការពាណិជ្ជកម្មប្រឆាំងនឹង ប្រទេសអូស្ត្រាលីដោយផ្អាកការនាំចេញឈើ និងស្រូវសាលី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០។
យោងតាមការគូសបញ្ជាក់ពីរដ្ឋមន្ត្រីក្រសួងកសិកម្មរបស់ចិនបានឲ្យដឹងថា ចិនក៏កំពុងពន្យាពេលលើ
ការដឹកជញ្ជូនបង្កងស្រស់ពីអូស្ត្រាលី ដែលមានតម្លៃសរុបចំនួន ១,៤លានដុល្លារអាមេរិក។
មិនតែប៉ុណ្ណោះ ទីក្រុងប៉េកាំងក៏បានរារាំង និងដាក់កំណត់លើការនាំចូលធ្យូងថ្ម សាច់គោ និងទំនិញ
ផ្សេងៗទៀតរបស់ប្រទេសអូស្រ្តាលី ហើយថែមទាំងបានប្រកាសការស៊ើបអង្កេតមួយអំពីការលក់ដូរស្រាក្នុងតម្លៃទាបមិនសមរម្យទៀតផង។
ឆ្លើយតបទៅនឹងបញ្ហានេះ លោកដេវីត លីតថលផ្រោថ (David Littleproud) បាននិយាយថា អូស្ត្រាលីនឹងធ្វើការជាមួយចិនដើម្បីស៊ើបអង្កេត និងដោះស្រាយបញ្ហាទាំងនេះ៕