ចិនបញ្ជូនយានអវកាសទៅកាន់ឋានព្រះចន្ទដោយជោគជ័យ
CNN: ប្រទេសចិនបានក្លាយជាប្រទេសទី ៣ ហើយនៅលើពិភពលោកដែលបានឡើងទៅលើឋានព្រះច័ន្ទដោយជោគជ័យ។នេះបើយោងតាមសារព័ត៌មាន CNN
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនស៊ីនហួ នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ម៉ោងនៅទីក្រុងប៉េកាំង បានឲ្យដឹងថា បេសកកម្មដែលគ្មានមនុស្សបើកលើយានអវកាសឈ្មោះថា Chang'e-5 បានវិលត្រឡប់មកភពផែនដីវិញដោយនាំយកមកនូវគំរូព្រះចន្ទជាលើកដំបូងដោយជោគជ័យ។
គំរូសំណាកទាំងនោះបានយកចេញពីតំបន់ដែលមិនមានការត្រួតពិនិត្យឋានព្រះច័ន្ទពីមុនមក ហើយវាក៏ជាគំរូដំបូងដែលត្រូវបានប្រមូលដោយប្រទេសជាច្រើនចាប់តាំងពីទសវត្សឆ្នាំ ១៩៧០ ។
យោងតាមរដ្ឋបាលអវកាសជាតិរបស់ចិន (CNSA) បានឲ្យដឹងថាការវិលត្រឡប់មកវិញនេះបានចុះចតនៅតំបន់ Siziwang ដែលស្ថិតនៅភាគខាងជើងនៃតំបន់ស្វយ័តម៉ុងហ្គោលី របស់ចិននៅមុនម៉ោង ២រសៀលនៅព្រឹកថ្ងៃព្រហស្បតិ៍ម៉ោងនៅទីក្រុងប៉េកាំង។
សូមជម្រាបថា គំរូដែលបានពីតំបន់ឋានព្រះចន្ទ អាចជួយឲ្យអ្នកវិទ្យាសាស្ត្រយល់កាន់តែច្បាស់អំពីប្រភពដើមនិងមូលដ្ឋានគ្រឹះរបស់ព្រះចន្ទ ព្រមទាំងបង្កើតមូលដ្ឋានគ្រឹះសម្រាប់បេសកកម្មស្វែងរកគំរូដ៏ស្មុគស្មាញនាពេលអនាគតដែលមានសក្តានុពលលើភពផ្សេងៗទៀត។
សូមរម្លឹកថា រហូតមកដល់ពេលនេះមានប្រទេសចំនួន ៣ប៉ុណ្ណោះដែលអាចធ្វើដំណើរទៅកាន់ឋានព្រះចន្ទបានគឺសហរដ្ឋអាមេរិក រុស្ស៊ី និងចិន៕
ប្រភព: CNN ដោយ: ជា បញ្ញា