កូវីដ-១៩ បានធ្វើឲ្យកម្ពុជាពន្យារពេលរៀបចំវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២១ ទៅដល់ឆ្នាំ២០២២

ភ្នំពេញ៖ ដោយសារវិបត្តិជំងឺកូវីដ-១៩ នៅតែមិនទាន់ស្រាកស្រាន្ត រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចពន្យារពេលរៀបចំវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២១ (ATF 2021) លើកទៅរៀបចំនៅដើមឆ្នាំ២០២២ ខាងមុខវិញ។

 
កូវីដ-១៩ បានធ្វើឲ្យកម្ពុជាពន្យារពេលរៀបចំវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២១ ទៅដល់ឆ្នាំ២០២២

នេះបើយោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីដែលទទួលបាននាថ្ងៃទី១២ ខែវិច្ឆិកា បានឱ្យដឹងថា រាជរដ្ឋាភិបាលបានយល់ព្រម៖

១៖ អនុញ្ញាតលើកការរៀបចំវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២១ ទៅរៀបចំនៅដើមឆ្នាំ២០២២ អាចនៅអំឡុងខែមករា ឬខែបន្តបន្ទាប់ជំនួសវិញ។

២៖ ចំពោះការប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងថ្នាក់ស្ថាប័នទេសចរណ៍ជាតិអាស៊ាន អនុញ្ញាតឱ្យក្រសួងទេសចរណ៍រៀបចំកិច្ចប្រជុំជាបន្តបន្ទាប់តាមប្រព័ន្ធវីដេអូ conference ដើម្បីសម្រេចឯកសារមួយចំនួនក្នុងនាមជាម្ចាស់ផ្ទះ៕

 

 

ប្រភព: ទីស្ដីការគណៈរដ្ឋមន្ត្រី