[COVID-19] ក្រសួងសុខាភិបាលរកឃើញករណីឆ្លងកូវីដ-១៩ថ្មី ០៥នាក់ទៀតហើយ
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅព្រឹកម៉ោង ៧:០០ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នេះថា កម្ពុជាបានរកឃើញករណីឆ្លងថ្មី ០៥នាក់ទៀតហើយ។
សូមជម្រាបថា ករណីឆ្លងថ្មី ០៥នាក់ក្នុងនោះកើតទៅលើបុរសជនជាតិខ្មែរចំនួន ០២នាក់ ស្រ្តីជនជាតិខ្មែរ ០១នាក់ និងបុរសជនជាតិអាមេរិកចំនួន ០២នាក់នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។
គិតមកដល់ពេលនេះ ករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកម្ពុជាមានចំនួន ១៧១ករណីខណៈអ្នកជាសះស្បើយមានចំនួន ១៣៣ករណី ដោយក្នុងនោះស្រ្តី ៣៩នាក់ និងបុរស ៩៤នាក់។
ចំពោះអ្នកដែលកំពុងបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែគឺមានចំនួន ៣៦នាក់។
គួររម្លឹងថា កម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ ដំបូងបំផុតកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០៕
ប្រភព: ក្រសួងសុខាភិបាល