ហ្វីលីពីននឹងបើកទ្វារឲ្យជនបរទេសចូលមក នៅសីហាខាងមុខនេះ
ទីក្រុងម៉ានីឡា៖ អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីននិយាយថា ជនបរទេសដែលមានលិខិតឆ្លងដែន រយៈពេលវែងនឹងអាចចូលហ្វីលីពីនបាន នៅថ្ងៃទី១ ខែសីហា ខណៈប្រទេសហ្វីលីពីនកំពុងកាត់បន្ថយវិធានការមួយចំនួននៃការការពារវីរុសកូវីដ១៩ ដើម្បីគាំទ្រដល់សេដ្ឋកិច្ច។
ជនបរទេស ដែលមានលិខិតឆ្លងដែនស្រាប់ និងមានសុពលភាពត្រឹមត្រូវនឹងត្រូវឆ្លងកាត់ការធានារ៉ាប់រង នៅពេលមកដល់។
អ្នកនាំពាក្យប្រធានាធិបតីលោក Harry Roque ក៏បានបន្ថែមថា អ្នកកាន់លិខិតឆ្លងដែនរយៈពេលវែង គឺសម្តៅទៅលើជនបរទេស ដែលមករស់នៅ និងធ្វើការនៅប្រទេសហ្វីលីពីន។
សូមជម្រាបថា ចំនួនអ្នកឆ្លងវីរុសកូវីដ១៩សរុបនៅហ្វីលីពីនមាន ៦១,២៦៦ករណី និងមានអ្នកស្លាប់ចំនួន ១,៦៤៣នាក់៕
ប្រភព៖ Reuters, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ