[Covid-19] កម្ពុជា! មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០១នាក់

ក្រសួងសុខាភិបាល ប្រកាសថាមានករណីវិជ្ជមានកូវីដ-១៩ ថ្មី ០១ករណី ខណ:មិនមានករណីជាសះស្បើយនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩សរុបមានចំនួន ៣៨២នាក់។

 
[Covid-19] កម្ពុជា! មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០១នាក់
[Covid-19] កម្ពុជា! មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០១នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ ២០២១ថា កម្ពុជាមានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ​ថ្មី ០១ករណី ខណ:មិនមានករណីអ្នកជាសះស្បើយទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩សរុបមានចំនួន ៣៨២នាក់

អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ១នាក់ អ្នកសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញមានចំនួន ០នាក់ ខណ:អ្នកសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេងនិងហង់សិនមានចំនួន ០២នាក់ មន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង មានចំនួន ០៦នាក់ និងមន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន មានចំនួន ១១នាក់។

គិតមកត្រឹមថ្ងៃនេះ អ្នកកំពុងសម្រាកព្យាបាលមានចំនួនសរុប ២០នាក់ ខណ:អ្នកឆ្លងវីរុសកូវី១៩សរុប មានចំនួន ៣៨២ករណី ក្នុងនោះមានអ្នកជំងឺ ៣៦២នាក់បានជាសះស្បើយ៕

សូមអានព័ត៌មានលម្អិតដូចខាងក្រោមនេះ​ ៖

 

ប្រភព: ក្រសួងសុខាភិបាល