ប្រធានបទ ៖ វិធីងាយៗ! ផ្លាស់ប្តូរសំឡេង Siri នៅលើ iPhone
ពិតជាមិនធម្មតាទេសូម្បីតែកម្មវិធី Siri ក៏អាចឲ្យយើងប្តូរភាសានឹងសំឡេងបាន គោលបំណងនេះបើតាមជំនួយការផ្នែកឌីជីថលរបស់ Apple បានបញ្ជាក់ថាកម្មវិធី Siri ត្រូវបានរចនាឡើងដើម្បីឱ្យមានសំឡេងត្រឹមត្រូវ និងជួយការងាររបស់អ្នក។ លក្ខណ:ពិសេសរបស់ Siri នាពេលបច្ចុប្បន្នគឺអាចឲ្យយើងអាចផ្លាស់ប្តូរសំឡេងដែល Siri និយាយជាមួយ សូម្បីតែសំឡេងបុរស។ ការកំណត់ទាំងអស់នេះអាចបិទ ឬបើកបានយ៉ាងរហ័ស និងងាយស្រួលតាមរយៈ menu setting នៅលើ iPhone ។
- តោះអនុវត្តការផ្លាស់ប្តូរសំឡេង និងភាសារបស់ Siri ៖
1. ដំបូងត្រូវបើកកម្មវិធី Settings នៅលើ iPhone របស់អ្នក
2. បន្ទាប់មកប៉ះ Siri និង Search
3. រួចចុចប៉ះ Siri Voice
4. សូមជ្រើសរើសជម្រើសសំឡេងមួយក្នុងចំណោមជម្រើសទាំងប្រាំ ដែលអ្នកពេញចិត្តដាក់ Siri
5. នៅក្រោម Variety សូមជ្រើសរើសប្រទេសមួយ ដើម្បីផ្លាស់ប្តូរការសង្កត់សំឡេងរបស់ Siri
សូមជម្រាបថា អ្នកក៏អាចឲ្យ Siri និយាយតុងភាសាជនជាតិដើមមានដូចជា ជនជាតិអាមេរិក អូស្ត្រាលី អង់គ្លេស ឥណ្ឌា អៀរឡង់ ឬអាហ្វ្រិកខាងត្បូង បានផងដែរ។
ប្រភព ៖ Slash Gear អត្ថបទ៖ កា