[វីដេអូ] Ep.139 ប្រធានបទ ៖ កត្តា ៥ យ៉ាងដែលប៉ះពាល់ដល់ការមករដូវរបស់ស្រ្តី
មិនថាបុរស ឬស្ត្រីទេ ការយកចិត្តទុកដាក់ចំពោះការតាមដានសុខភាពខ្លួនឯងជាប្រចាំគឺពិតជាមានសារ:សំខាន់ណាស់។ជាពិសេសសុខភាពស្រ្តី ដូច្នេះសូមស្រ្តីគ្រប់រូបកុំធ្វេសប្រហែសនូវចំណុចទាំងនោះ ។ ដូនេះយើងសូមចែករំលែកនូវកត្តាទាំង៥យ៉ាងនេះមានដូចជា ៖
១. អារម្មណ៍មិនល្អ
នៅពេលអ្នកមិនសប្បាយចិត្ត ឬមិនពេញចិត្តក្នុងរឿងអ្វីមួយ ដូចជាការងារ គ្រួសារ ឬទំនាក់ទំនងផ្សេងៗ វាអាចនឹងជះឥទ្ធិពលដល់វដ្ដរដូវរបស់អ្នក និងធ្វើឲ្យការមករដូវមិនទៀងទាត់។ កាលណាអ្នកតានតឹងខ្លាំងក្នុងអារម្មណ៍វាកើតជាស្រ្តេស នាំឲ្យអ័រម៉ូនប្រែប្រួល និងជាហេតុនាំឱ្យការមករដូវយឺត។ ដូចនេះ គួរតែរកវិធីបន្ថូរភាពតានតឹង ដោយជំនួសវិញដោយការលេងកីឡា ស្តាប់តន្រ្តី ញុំាអាហារមានសុខភាពល្អ និងដើរលំហែកម្សាន្តជាដើម។
២. តមអាហារខ្លាំងពេក
មានមនុស្សស្រីជាច្រើននាក់ដែលស្រឡាញ់រាងរបស់ខ្លូន មនុស្សស្រីនៅពេលចង់សម្រកទម្ងន់លឿន សុខចិត្តបង្អត់អាហារខ្លួនឯង ហើយតមអាហារដើម្បីសម្រកទម្ងន់យ៉ាងគំហុក។ ទាំងនេះក៏ជាមូលហេតុដែលធ្វើឲ្យរដូវមកយឺត ព្រោះពេលតមអាហារ និងសម្រកទម្ងន់បែបនេះ នឹងងាយធ្វើឲ្យរាងកាយបាត់បង់ជីវជាតិ និងខ្លាញ់ ធ្វើឲ្យប្រព័ន្ធបន្តពូជមានដំណើរការមិនបានល្អ។
៣. ផ្លាស់ប្ដូរទម្លាប់
ចំពោះស្រ្តីបញ្ហាចោទចំពោះការផ្លាស់ប្តូរទម្លាប់គេង ទម្លាប់ញុំាអាហារខុសម៉ោងពេលអាចប៉ះពាល់ទៅដល់សុខភាព សម្រស់ និងវដ្តរដូវ។ ជាពិសេសនៅពេលដែលគាត់ធ្វើការហួសកម្រិត និងគេងមិនបានគ្រប់គ្រាន់។
៤. ការបំបៅដោះកូន
សម្រាប់អ្នកម្ដាយដែលសម្រាលកូនដោយធម្មជាតិ ហើយកំពុងបំបៅកូនដោយទឹកដោះ អាចមករដូវយឺត រហូតដល់ ២អាទិត្យ ឬក៏មួយខែឯណោះ។ វាជារឿងធម្មជាតិ ហើយក៏មិនប៉ះពាល់ដល់សុខភាពដែរ ប៉ុន្តែកំឡុងពេលនោះ អ្នកម្ដាយគួរតែបរិភោគអាហារដែលមានសារជាតិវីតាមីន និងប្រូតេអ៊ីនឲ្យបានគ្រប់គ្រាន់ដើម្បីឱ្យឆាប់មករដូវដូចដើមវិញ។
៥. អតុល្យភាពនៃអ័រម៉ូន
កត្តាអតុល្យភាពនៃអ័រម៉ូន គឺជាហេតុផលដែលតែងតែកើតមានជាងគេចំពោះស្រ្តី និងធ្វើឲ្យការមករដូវមិនទៀង ឬមករដូវយឺត។ មានហេតុផលច្រើនណាស់ដែលបណ្ដាលឲ្យមានអតុល្យភាពអ័រម៉ូន។ ដូច្នេះស្រ្តីដែលមានបញ្ហានេះសូមកត់សំគាល់បញ្ហាសុខភាពរបស់ខ្លូន និងគួរតែទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ៕
សូមទស្សនាវីដេអូ ៖