កុមារ និង យុវវ័យ ១២ឆ្នាំ ដល់១៧ឆ្នាំបានមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ យ៉ាងច្រើនកុះករ
ភ្នំពេញ៖នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ កាលពីម្សិលមិញនេះ គឺជាថ្ងៃចាប់ ផ្តើមដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជូនកុមារ និង យុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មកទទួលការចាក់វ៉ាក់សាំង យ៉ាងច្រើនកុះករនៅទីតាំងទាំង ៣៩កន្លែងទៅតាមការ ចាត់ចែងរបស់អាជ្ញាធររាជធា នីភ្នំពេញនិងក្រសួងសុខាភិ បាលដើម្បីធានាបានសុវត្ថិ ភាពកុំឱ្យឆ្លងជំងឺ។
ក្រុមអាជ្ញាធរខណ្ឌ សង្កាត់បានយកចិត្តទុកដាក់យ៉ាងខ្លាំងពិសេស គឺការរៀបចំសណ្តាប់ធ្នាប់និងជំរុញឱ្យរក្សាគម្លាតសុវត្ថិភាពសង្គមកុំឱ្យរីករាលដាលជំងឺកូវីដ-១៩ ។ កន្លងមកនេះឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានព្រមានរួចហើយ ទៅអាជ្ញាធរខណ្ឌ សង្កាត់ ភូមិ គឺមិនអនុញ្ញាតឱ្យមានជាដាច់ ខាតចំពោះការយកលុយជាថ្នូរនៃការផ្តល់ប័ណ្ណចាក់សាំងជូនកុមារ។បើមានករណីបែបនេះនឹងមានបញ្ហាប្រឈមជាមួយ នឹងអាជ្ញាធររាជធានីភ្នំពេញ ពោលគឺ រដ្ឋបាលរាជធានីភ្នំពេញមិនមានការយោគយល់ឡើយ។
គួរបញ្ជាក់ថា បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋ បាលរាជធានីភ្នំពេញកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំងការ ពារជំងឺកូវីដ១៩នេះ ដូសទី១ ធ្វើឡើងរយៈពេល១ថ្ងៃ ចាប់ពីថ្ងៃទី១ដល់១៤ ខែសីហា ឆ្នាំ២០២១ និងដូសទី២ ចាប់ ផ្តើមពីថ្ងៃទី២២ ខែសីហា ដល់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ ។
ចំពោះកុមារ និងយុវវ័យ មានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវយកមកជាមួយនូវឯកសារមួយចំនួន ដូចជា សំបុត្រកំណើត ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិត ឆ្លងដែន។
យុវវ័យចាប់ពីអាយុ១៥ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ ត្រូវយកមកជាមួយនូវសំបុត្រកំណើត ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសៀវភៅស្នាក់ នៅ ឬសៀវភៅគ្រួសារ ឬលិខិតឆ្លងដែនភ្ជាប់មកជាមួយ ការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារ និងយុវវ័យមានអាយុចាប់ពី ១២ឆ្នាំ ដល់អាយុ១៧ឆ្នាំ ត្រូវមានលិខិតព្រម ព្រៀងអនុញ្ញាត ឱ្យចាក់វ៉ាក់ សាំងបង្ការកូវីដ-១៩ ជាលាយ លក្ខណ៍អក្សរពីសំណាក់មាតា បិតា និងអាណាព្យាបាល ក្នុង ករណីកុមារ ឬយុវវ័យនោះស្នាក់នៅឆ្ងាយពីមាតាបិតា ឬអាណាព្យាបាលតម្រូវឱ្យមាតា បិតា និងអាណាព្យាបាលបំពេញនូវលិខិតព្រមព្រៀងនេះ ជាលាយលក្ខណ៍អក្សរ ហើយផ្ញើតាមប្រព័ន្ធអនឡាញមកបុត្រធីតា ឬសាច់ញាតិ ដើម្បីផ្តល់ឱ្យគ្រូពេទ្យនៅទីតាំងចាក់វ៉ាក់សាំងផ្ទាល់ ។ អ្នកគ្រប់គ្រងចំពោះកុមារកំព្រា ដែលរស់នៅតាមមណ្ឌល។
ក្នុងករណីកុមារ និងយុវវ័យនោះជាជនអនាថា ដែលពុំមានអាណាព្យាបាល ឬមិនមានទីតាំងស្នាក់នៅពិតប្រាកដ ត្រូវមានលិខិតបញ្ជាក់ចេញដោយអាជ្ញាធរមូលដ្ឋាន៕
សូមចុច join link Telegram https://t.me/cngtvcambodia
ប្រភព: ក្រសួងព័ត៌មាន