ប្រតិភូក្រសួងព័ត៌មាន អញ្ជើញចូលរួម «កិច្ចប្រជុំប្រចាំឆ្នាំ ដើម្បីវាយតម្លៃលើការអនុវត្តកម្មវិធីសម្ព័ន្ធមេត្រីភាពវិទ្យុតាមបន្ទាត់ព្រំដែនប្រទេសទាំងពីរ (កម្ពុជា-ថៃ) ប្រចាំឆ្នាំ២០២២”

សុរិន្ទ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២

 
ប្រតិភូក្រសួងព័ត៌មាន អញ្ជើញចូលរួម «កិច្ចប្រជុំប្រចាំឆ្នាំ ដើម្បីវាយតម្លៃលើការអនុវត្តកម្មវិធីសម្ព័ន្ធមេត្រីភាពវិទ្យុតាមបន្ទាត់ព្រំដែនប្រទេសទាំងពីរ (កម្ពុជា-ថៃ) ប្រចាំឆ្នាំ២០២២”

ឯកឧត្តម ទន់ សារ៉ាត រដ្ឋលេខាធិការក្រសួងព័ត៌មាន ប្រធានសមាគមវិទ្យុកម្ពុជា និងជាតំណាងឱ្យអនុគណៈកម្មការវិទ្យុមិត្តភាពតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដឹកនាំប្រតិភូក្រសួងព័ត៌មាន ព្រមទាំងក្រុមការងារបច្ចេកទេស អញ្ជើញចូលរួម ”កិច្ចប្រជុំប្រចាំឆ្នាំ ដើម្បីវាយតម្លៃលើការអនុវត្តកម្មវិធីសម្ព័ន្ធមេត្រីភាពវិទ្យុតាមបន្ទាត់ព្រំដែនប្រទេសទាំងពីរ ប្រចាំឆ្នាំ២០២២” និងទិសដៅ នៃគម្រោងកិច្ចសហការអនុវត្តពង្រីកបន្ថែមនូវការចងសម្ពន្ធ័មេត្រីភាពផ្សាយផ្ទាល់រួមគ្នាតាមរលកសម្លេងវិទ្យុកម្ពុជា ឆ្ពោះទៅខេត្តដទៃទៀតរបស់ព្រះរាជាណាចក្រថៃ ចាប់ពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ នៅខេត្តសុរិន្ទ ព្រះរាជាណាចក្រថៃ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។

ប្រភព៖ ក្រសួងព័ត៌មាន