កម្មវិធី Telegram បន្ថែមមុនងារ video call ថ្មីទៀតហើយ

នាយកដ្ឋានព័ត៌មានវិទ្យា ៖ កម្មវិធីទំនាក់ទំនងសង្គម Telegram ដែលកំពុងតែមានប្រជាប្រិយភាពបំផុតនៅកម្ពុជា និងមានអ្នកប្រើប្រាស់ច្រើនជាង 400 លានអ្នក ជាប់លំដាប់ថ្នាក់លេខ១០ ក្នុងពិភពលោក បានដាក់ដំណើរការនូវមុខងារថ្មីមួយទៀតជាកាដូកម្រប់ខួប៧ ឆ្នាំរបស់ខ្លូនសម្រាប់អ្នកប្រើប្រាស់គឺមុខងារជជែកជាមួយដៃគូជាវីដេអូ (video call )។ មុខងារ Video Call របស់Telegram នេះមានចំនុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖

 
កម្មវិធី Telegram បន្ថែមមុនងារ video call ថ្មីទៀតហើយ
កម្មវិធី Telegram បន្ថែមមុនងារ video call ថ្មីទៀតហើយ
កម្មវិធី Telegram បន្ថែមមុនងារ video call ថ្មីទៀតហើយ

១. អនុញ្ញាតអោយអ្នកប្រើប្រាស់អាចបិទ ឬបើកវីដេអូបានក្នុងអំឡុងពេលកំពុងសន្ទនាគ្នា (switch video on or off during voice calls)

២. អនុញ្ញាតអោយអ្នកប្រើប្រាស់អាចប្រើប្រាស់មុខងារផ្សេងទៀតបានជាមួយអ្នកដទៃ ក្នុងអំឡុងពេលកំពុងតែធ្វើការជជែក Video Call ជាមួយដៃគូ (picture in picture ) ដោយរក្សាទំហំវីដេអូតូចជាងមុននៅលើផ្ទាំងកម្មវិធីTelegram របស់អ្នក។

អ្វីដែលកាន់តែពិសេសបណ្តាញទំនាក់ទំនងមួយនេះបានបញ្ជាក់ពីសុវត្ថិភាពនៃមុខងារនេះ ដោយប្រើប្រាស់មុខងារ end-to-end encryption ។ ដើម្បីបញ្ជាក់ថាការជជែករបស់អ្នកមានសុវត្ថិភាព អ្នកអាចធ្វើការផ្ទៀងផ្ទាត់ដោយប្រើប្រាស់រូបភាពសញ្ញាចំនួន៤ (four emoji ) រវាងអេក្រង់របស់អ្នកនឹងដៃគូ (បើសិនជាមានរូបភាពសញ្ញាបង្ហាញដូចគ្នានោះមានន័យថាការជជែករបស់អ្នកមានសុវត្ថិភាព១០០%)។

តែទោះបីជាយ៉ាងណា នាយកដ្ឋានព័ត៌មានវិទ្យា សូមធ្វើការរំលឹកសារជាថ្មីជូនអ្នកប្រើប្រាស់ទាំងអស់ថា៖

រាល់បច្ចេកវិទ្យាតែងតែផ្តល់ផលប្រយោជន៍និងគ្រោះថ្នាក់ជានិច្ចប្រសិនបើយើងគ្មានការប្រុងប្រយ័ត្ន ឬប្រើប្រាស់ខុសគោលដៅ៕

ប្រភព៖​ នាយកដ្ឋានព័ត៌មានវិទ្យា