កាន់តែជ្រេ កាន់តែខ្ញង់! ខាត់ សុឃីម កាន់តែក្មេងពេលលេងខ្លួន Style បែបនេះ

ឈានចូលវ័យកាន់តែជ្រេកំពូលតារាពហុជំនាញច្រៀងបានគ្រប់ទម្រង់អ្នកនាង ខាត់ សុឃីម កាន់តែប្រែសម្រស់ស្អាតខ្ញង់លើសដើមពីមួយថ្ងៃទៅមួយថ្ងៃ បើទោះជាអាយុច្រើនបន្តិចប៉ុន្តែសម្រស់ថេរមិនចាញ់តារាជំនាន់ក្រោយប៉ុន្មានទេ។

 
កាន់តែជ្រេ កាន់តែខ្ញង់! ខាត់ សុឃីម កាន់តែក្មេងពេលលេងខ្លួន Style បែបនេះ
កាន់តែជ្រេ កាន់តែខ្ញង់! ខាត់ សុឃីម កាន់តែក្មេងពេលលេងខ្លួន Style បែបនេះ
កាន់តែជ្រេ កាន់តែខ្ញង់! ខាត់ សុឃីម កាន់តែក្មេងពេលលេងខ្លួន Style បែបនេះ

 

អាចនិយាយបានថាចំណោមសិល្បករសិល្បការិនីវ័យស្រករគ្នាតារាចម្រៀងសម្លេងស្អកអ្នកនាង ខាត់ សុឃីម ត្រូវបានមហាជនចាប់អារម្មណ៍ថាជាសិល្បការិនីមួយរូបដែលមានរូបឆោមស្រស់ស្អាត ពូកែថែរក្សានៅក្មេងជាងវ័យបើទោះជាឆ្នាំ២០២១នេះអ្នកនាងមានវ័យ ៤២ឆ្នាំ​​ ទៅហើយ។
ជាពិសេសគ្រាន់តែប្ដូរស្តាយថ្មី បែបយុវវ័យភ្លាមអ្នកគាំទ្រមើលផ្លឹកតែម្ដងដោយសារ Style ថ្មីនេះអ្នកនាង មើលទៅកាន់តែក្មេងខ្ចី ជាមួយម៉ូដសក់ឃ្យូត ក្រងទីទុយ បូកផ្សំនិងឈុតខ្មៅវាលក្លៀកស៊ីជាមួយសាច់សដូចបណ្ដូលចេកស្អាតប្លែកភ្នែក។

 


ជាក់ស្ដែងផ្ទៃមុខរបស់តារារូបនេះនៅតែភ្លឺទន់រលោង គ្មានស្នាមជ្រួញបន្តិចបើទោះជាអ្នកនាងឆ្លងកាត់ការពពោះកូន២លើក និងធ្លាប់ថតរឿងហាលក្ដៅ ហាលភ្លៀងកម្រិតណាក៏ដោយក៏សម្រស់របស់អ្នកនាងនៅតែថេរក្មេងជាងវ័យ៕

 

សូមចុច join Telegram https://t.me/cngtvcambodia