[វីដេអូ] Ep.38 ប្រធានបទ៖ ធ្មេញថ្កាមទាល់

 
[វីដេអូ] Ep.38 ប្រធានបទ៖ ធ្មេញថ្កាមទាល់

១ ដូចម្តេចដែលហៅថាធ្មេញថ្គាមទាល់?
ជាទូទៅធ្មេញមានការបែងចែកជាច្រើន ដូចជាធ្មេញមុខ ធ្មេញចង្កូម ធ្មេញថ្គាមតូច និងធ្មេញថ្គាមធំ។ ធ្មេញថ្គាមទាល់ស្ថិតនៅខាងក្រោយបង្អស់ ការដុះធ្មេញថ្គាមទាល់ គឺប្រែប្រួលទៅតាមកំណោងឆ្អឹង និងទំហំឆ្អឹងដែលនៅសល់។ ជួនកាលវាដុះផ្ដេក ជួនកាលដុះទ្រេតទៅរកថ្គាមទីពីរ ឬដុះកោងចូល ឬក៏ដុះកោងចេញ។ ការដុះមិនប្រក្រតីនេះហើយដែលធ្វើអោយ ខូចខាតដល់ធ្មេញជិតគ្នា  ឆ្អឹងថ្គាម ឬសរសៃប្រសាទធ្មេញ។
២ តើការដុះធ្មេញថ្គាមទាល់មានអាការៈដូចម្តេចខ្លះ?
ចំពោះការដុះធ្មេញថ្គាមទាល់គឺមានការកំណត់អាយុផងដែរ ភាគច្រើននៅពេលអាយុចាប់ពី១៨ឆ្នាំគឺចាប់ផ្តើមដុះធ្មេញទាល់។ នៅពេលដុះធ្មេញថ្គាមទាល់គឺបណ្តាលឲ្យមានអាការៈឈឺខ្លាំង។
តើធ្មេញថ្គាមទាល់ត្រូវដកចេញបានយ៉ាងដូចម្តេច?
ចំពោះការដកធ្មេញថ្គាមទាល់ចេញ ទន្តបណ្ឌិតនឹងប្រាប់អ្នកពីភាពងាយស្រួល ឬលំបាកក្នុងការដកធ្មេញថ្គាមរបស់អ្នក គឺអាស្រ័យលើទីតាំង និងដំណាក់កាលនៃការដុះរបស់វា។ បើធ្មេញថ្គាមទាល់ដុះបានពេញលេញ ទន្តពេទ្យអាចដកធ្មេញនោះបានយ៉ាងស្រួលបំផុត។ ប៉ុន្តែបើធ្មេញថ្គាមទាល់ដុះកប់ក្រោមអញ្ចាញ ឬក្រោមឆ្អឹង ទន្តពេទ្យនឹងធ្វើការវះកាត់ ដោយបំបែកធ្មេញជាបំនែកតូចៗដើម្បីកាត់បន្ថយការខូចខាតឆ្អឹង។
ដូចនេះ បើសិនជាធ្មេញថ្គាមទាល់របស់អ្នកដុះមកមិនប្រក្រតី ឬមានការឈឺចាប់ លោកអ្នកគួរតែទៅពិគ្រោះយោបល់ជាមួយទន្តបណ្ឌិតដែលមានឯកទេសច្បាស់លាស់។

សូមទស្សនាវីដេអូខាងក្រោម៖