អគ្គនាយកដ្ឋានពន្ធដារ ក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបង់ពន្ធ រួសរាន់មកប្រកាសបង់ពន្ធ ឲ្យទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២
ភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២
អគ្គនាយកដ្ឋានពន្ធដារ បានក្រើនរំលឹកដល់ម្ចាស់ អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញ កាតព្វកិច្ចបង់ពន្ធ រួសរាន់អញ្ជើញ មកប្រកាសបង់ពន្ធ ឲ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខ។
នេះបើយោងតាមសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ ស្តីពី ការរំលឹកការប្រកាសបង់ពន្ធលើអចលនទ្រព្យ និង-ឬ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២២ ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២៕
ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ