[វីដេអូ] #Ep.101 ប្រធានបទ៖ អាហារ និងភេសជ្ជទាំង៥ ដែលត្រូវជៀសវាងចំពោះអ្នកមានជំងឺទឹកនោមផ្អែម

ជំងឺទឹកនោមផ្អែមជាជំងឺរុំារៃដែលឈានដល់សមាមាត្រនៃការរីករាលដាលក្នុងចំណោមមនុស្សចាស់  ពេញវ័យ និងកុមារទូទាំងពិភពលោក។ ជំងឺទឹកនោមផ្អែមមិនអាចគ្រប់គ្រងបានមានផលវិបាកធ្ងន់ធ្ងរជាច្រើន រួមទាំងជំងឺបេះដូង ជំងឺតម្រងនោម ពិការភ្នែក និងផលវិបាកផ្សេងៗទៀត។ ដូច្នេះហើយការទទួលទានអាហារមួយចំនួនអាចបង្កើនកម្រិតជាតិស្ករ និងអាំងស៊ុយលីនក្នុងឈាមរបស់អ្នក និងជំរុញការរលាកដែលអាចបង្កើនហានិភ័យនៃជំងឺ។ ដូច្នេះយើងសូមចែកមុខម្ហូបអាហារ និងភេសជ្ជៈមួយចំនួនដែលអ្នកមានជំងឺទឹកនោមផ្អែមគួរជៀសវាងមានដូចជា៖

 
[វីដេអូ] #Ep.101 ប្រធានបទ៖ អាហារ និងភេសជ្ជទាំង៥ ដែលត្រូវជៀសវាងចំពោះអ្នកមានជំងឺទឹកនោមផ្អែម

១ ភេសជ្ជៈមានជាតិផ្អែម
ភេសជ្ជៈមានជាតិស្ករគឺជាផលអាក្រក់បំផុតសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម ពីព្រោះពួកវាមានជាតិកាបូអ៊ីដ្រាតខ្ពស់ណាស់ ជាពិសេសប្រភេទភេសជ្ជៈកំប៉ុង។ ដើម្បីជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងការពារហានិភ័យនៃជំងឺសូមទទួលទានទឹកសូដា ឬតែទឹកកកដែលគ្មានជាតិផ្អែមខ្ពស់។


២ នំបុ័ង ឬ បាយ
នំបុ័ងឬបាយ គឺជាអាហារដែលមានកាបូអ៊ីដ្រាតខ្ពស់ ការទទួលទាននំបុ័ង និងអាហារម្សៅចម្រាញ់ផ្សេងៗទៀត ត្រូវបានគេបង្ហាញថា បានបង្កើនកម្រិតជាតិស្ករក្នុងឈាមយ៉ាងខ្លាំងចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី១ និងប្រភេទទី២។ ការសិក្សាមួយផ្សេងទៀតបានរកឃើញថាអាហារដែលមានជាតិកាបូអ៊ីដ្រាតខ្ពស់មិនត្រឹមតែបង្កើនជាតិស្ករក្នុងឈាមប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យមុខងារខួរក្បាលថយចុះចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី២និងបញ្ហាផ្លូវចិត្តផងដែរ។


៣ភេសជ្ជៈជាតិកាហ្វេ 
កាហ្វេត្រូវបានផ្សារភ្ជាប់ទៅនឹងអត្ថប្រយោជន៍សុខភាពជាច្រើន រួមទាំងកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម ទោះជាយ៉ាងណាក៏ដោយអ្នកមិនគួរទទួលទានកាហ្វេច្រើននោះទេ ពីព្រោះកាលណាអ្នកទទួលទានជាតិកាហ្វេអ៊ីនច្រើនវាក៏អាចជាផលអាក្រក់ផងដែរ។



៤ ទឹកឃ្មុំ និងទឹកសេរ៉ូ 
អ្នកដែលមានជំងឺទឹលនោមផ្អែមជារឿយៗព្យាយាមកាត់បន្ថយការទទួលទានជាតិស្ករក្នុងទម្រង់ផ្សេងទៀតនៃជាតិស្ករក៏អាចបណ្ដាលឲ្យមានការកើនឡើងជាតិក្នុងឈាមផងដែរ។ទាំងនេះរួមមានស្ករត្នោត និងស្ករធម្មជាតិ ដូចជាទឹកឃ្មុំ និងទឹកស៊ីរ៉ូ ទោះបីសារធាតុផ្អែមទាំងនេះមិនត្រូវបានកែច្នៃខ្ពស់ក៏ដោយ ។


៥ ផ្លែឈើស្ងួត 
ផ្លែឈើគឺជាប្រភពដ៏អស្ចារ្យនៃវីតាមីន និងដារធាតុរ៉ែសំខាន់ៗជាច្រើន រួមទាំងវីតាមីន C និងប៉ូតាស្យូម។ នៅពេលដែលបរិភោគផ្លែឈើស្ងួតនាំឲ្យបាត់បង់ជាតិទឹក ដែលនាំឲ្យមានការប្រមូលផ្តុំសារធាតុចិញ្ចឹមទាំងនេះកាន់តែខ្ពស់ ប៉ុន្តែជាអកុសល មាតិកាស្កររបស់វាក៏កាន់តែប្រមូលផ្តុំផងដែរ។ តែទោះជាយ៉ាងណាអ្នកមានជំងឺទឹកនោមផ្អែម អ្នកមិនត្រូវបោះបង់ចោលផ្លែឈើទាំងស្រុងនោះទេ គួរតែជ្រើសរើសផ្លែឈើណាមានជាតិស្ករទាប ដូចជាផ្លែប៊ឺរីស្រស់ ឬផ្លែប៉ោម អាចផ្តល់អត្ថប្រយោជន៍ដល់សុខភាពខណៈពេលដែលរក្សាជាតិស្ករក្នុងឈាមរបស់អ្នកឲ្យស្ថិតក្នុងកម្រិតគោលដៅ៕

សូមទស្សនាវីដេអូខាងក្រោម៖