សេចក្តីជូនដំណឹង ចំពោះក្រុមហ៊ុន សាខាក្រុមហ៊ុន និងភ្នាក់ងារធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ
កន្លងមកនេះ ក្រសួងសាធារណការ និងដឹកជញ្ចូនបានពិនិត្យឃើញថា៖ មានក្រុមហ៊ុន សាខាក្រុមហ៊ុន និងភ្នាក់ងារធ្វើអាជីវកម្មដឹកជញ្ចូនអ្នកដំណើរមួយចំនួន បានកំពុងបានធ្វើអាជីវកម្មលើមធ្យោបាយដឹកជញ្ចូនរបស់ខ្លួនដោយមិនបានធ្វើលិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្ម។

១- ក្រុមហ៊ុន សាខាក្រុមហ៊ុន និងភ្នាក់ងារធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរទាំងឡាយណាដែលពុំទាន់បានចុះបញ្ជី ធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ ត្រូវរួសរាន់មកបំពេញបែបបទស្នើសុំចុះបញ្ជី និងសុំអនុញ្ញាតធ្វើអាជីវកម្ម ស្របទៅតាមច្បាប់ជាធរមាន
២- ក្រុមហ៊ុន សាខាក្រុមហ៊ុន និងភ្នាក់ងារធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរទាំងឡាយណាដែលមានលិខិតអនុញ្ញាត ឱ្យធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរដែលផុតសុពលភាព ត្រូវរួសរាន់មកបំពេញបែបបទស្នើសុំអនុញ្ញាតបន្ត សុពលភាពធ្វើអាជីវកម្មដឹកអ្នកដំណើរឱ្យស្របទៅតាមច្បាប់ជាធរមាន។
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ចូន