លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារត្រៀមចូលរួមកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៣២

កិច្ចប្រជុំត្រៀមលក្ខណៈ របស់ក្រសួងពាណិជ្ជកម្មកម្ពុជា សម្រាប់ចូលរួមកិច្ចប្រជុំកម្រិតតំបន់នាពេលខាងមុខ។

 
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារត្រៀមចូលរួមកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៣២

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមសម្រាប់ចូលរួមកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៣២ ដែលគ្រោងនឹងរៀបចំពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល ប្រទេសហ៊្វីលីពីន។កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យលើឯកសារ និងវឌ្ឍនភាពការងារពាក់ព័ន្ធនឹងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ព្រមទាំងសមិទ្ធផលអាទិភាពសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៦ របស់ហ៊្វីលីពីន ក្នុងភាពជាប្រធានអាស៊ាន ឆ្នាំ២០២៦។

May be an image of text that says 'ក្រសួងពាណិជ្ជកម្ម Ministryo MinistryofCommerce of Commerce'

May be an image of studying and text

May be an image of one or more people and text that says 'ក្រសួងពាណិជ្ជកម្ម Ministryof MinistryofCommerce of Commerce'

ប្រភព៖ ក្រសួងពាណិជ្ជកម្ម