មនុស្ស១៦នាក់បានស្លាប់ក្នុងការបាញ់ប្រហារនៅប្រទេសម៉ិចស៊ីកូ
ប្រទេសម៉ិចស៊ីកូ៖ អាជ្ញាធរមូលដ្ឋានបាននិយាយកាលពីព្រហស្បតិ៍ទី២៥ ខែមិថុនា ថាមានមនុស្សយ៉ាង តិច១៦នាក់បានស្លាប់ក្នុងការបាញ់ប្រហាររវាងក្រុងក្មេងទំនើងគ្រឿងញៀននៅភាគពាយព្យរដ្ឋស៊ីណាឡៅនៃប្រទេសម៉ិចស៊ីកូ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
រដ្ឋមន្ត្រីសន្តិសុខលោក Castaneda បានបញ្ជាក់ថា ការបាញ់ប្រហារនេះ គឺជាឧក្រិដ្ឋកម្មដែលរៀបចំឡើងដោយក្រុមជនពាលទាំងពីរក្នុងតំបន់។
មន្ត្រីប៉ូលីសបាននិយាយថា ក្រោយការបាញ់ប្រហារ ប៉ូលីសរឹបអូសបានអាវុធធន់ធ្ងន់ ៤០ដើម គ្រាប់បែកដៃ១០គ្រាប់ រំសេវចំនួន ៣៦,០០០គ្រាប់ និងរថយន្ត២៤គ្រឿង។ ជនរងគ្រោះសុទ្ធ តែជាមនុស្សប្រុស មានអាយុចាប់ពី២០ឆ្នាំទៅដល់៥០ឆ្នាំ ចំណែកឯសាកសពនៅក្នុងឡានសុទ្ធតែពាក់
សម្លៀកបំពាក់យុទ្ធសាស្ត្រជាមួយនឹងអាវការពារគ្រាប់កាំភ្លើងទៀតផង។
គួរបញ្ជាក់ផងដែរថា ឧក្រិដ្ឋកម្មដោយការរៀបចំឡើងនៅតែមានសកម្មភាពដដែលទោះបីជាមានការ រារាំងដោយសារវិបត្តិកូវីដ១៩ក៏ដោយ៕
ប្រភព៖ CNA, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ