ប្រធានតុលាការកំពូលអាមេរិក ចេញមុខព្រមានពីគ្រោះថ្នាក់នៃការវាយប្រហារលើចៅក្រម
លោក John Roberts ប្រធានតុលាការកំពូលអាមេរិក បានចេញសេចក្តីថ្លែងការណ៍ព្រមានដ៏កម្រមួយ អំពីគ្រោះថ្នាក់នៃការវាយប្រហារដោយពាក្យសម្តី និងការបង្ហាញអរិភាពចំពោះចៅក្រម ដែលកំពុងគំរាមកំហែងដល់ប្រព័ន្ធយុត្តិធម៌ទាំងមូល។
ភាពតានតឹងរវាងស្ថាប័នតុលាការ និងអំណាចនីតិប្រតិបត្តិនៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីមានការចេញមុខរិះគន់យ៉ាងខ្លាំងៗពីសំណាក់ប្រធានតុលាការកំពូល។លោក John Roberts ប្រធានតុលាការកំពូលនៃសហរដ្ឋអាមេរិក បានមានប្រសាសន៍កាលពីថ្ងៃអង្គារថា ការបង្ហាញអរិភាពដែលសំដៅទៅលើបុគ្គលចៅក្រមផ្ទាល់ គឺជាទង្វើដ៏ "គ្រោះថ្នាក់បំផុត ហើយត្រូវតែបញ្ឈប់ជាបន្ទាន់"។ការលើកឡើងដ៏កម្ររបស់ប្រធានតុលាការកំពូលរូបនេះ បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីលោក Donald Trump បានប្រើប្រាស់បណ្ដាញសង្គម ដើម្បីវាយប្រហារ និងរិះគន់យ៉ាងចាស់ដៃទៅលើចៅក្រមមួយចំនួន ដែលបានសម្រេចសេចក្ដីប្រឆាំងនឹងរូបលោក និងរដ្ឋបាលរបស់លោក។លោក John Roberts បានសង្កត់ធ្ងន់ថា ឯករាជ្យភាពនៃប្រព័ន្ធតុលាការ គឺជាគ្រឹះដ៏សំខាន់នៃលទ្ធិប្រជាធិបតេយ្យ ហើយការគំរាមកំហែង ឬការប្រើពាក្យសម្ដីអសុរសទៅលើមន្ត្រីតុលាការ មិនត្រឹមតែប៉ះពាល់ដល់សុវត្ថិភាពបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ប៉ះពាល់ដល់ជំនឿចិត្តរបស់សាធារណជនទៅលើប្រព័ន្ធយុត្តិធម៌ទាំងមូលផងដែរ៕



ប្រភព៖ Reuters


















