ក្រសួងសុខាភិបាល! មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ២០នាក់ ខណ:មានអ្នកជាសះស្បើយចំនួន ៨៣នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២០ថា មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន២០នាក់ ខណ:មានអ្នកជាសះស្បើយនៅថ្ងៃនេះ ចំនួន ៨៣នាក់ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយមានចំនួន ៧៣០នាក់ បើធៀបនឹងអ្នកមានវីរុសកូវីដ-១៩សរុប ១៣២៥នាក់។
សូមជម្រាបថា អ្នកកំពុងសម្រាកព្យាបាលនៅ៖
+មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មានចំនួន ៥៤នាក់
+មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ៣៥នាក់
+មណ្ឌលសុខភាពចាក់អង្រែ មានចំនួន ៥៥នាក់
+សាលារក្សាសន្តិភាពពហុសាស្ត្រកំពង់ស្ពឺ មានចំនួន ០៥នាក់
+មន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ មានចំនួន ៨៤នាក់
+មន្ទីរពេទ្យបង្អែកជ័យជំន: ខេត្តកណ្តាល មានចំនួន ៨៤នាក់
+សណ្ឋាគារក្រេតឌុករាជធានីភ្នំពេញ មានចំនួន ១៨៨នាក់
+មន្ទីរពេទ្យខេត្តស្វាយរៀង មានចំនួន ០២នាក់
+មន្ទីរពេទ្យបង្អែកខេត្តកោះកុង មានចំនួន ១០នាក់
+មន្ទីរពេទ្យបង្អែក ខេត្តកំពង់ធំ មានចំនួន ០៣នាក់
+មន្ទីរពេទ្យ ខេត្តព្រៃវែង មានចំនួន ៤៣នាក់
+មន្ទីរពេទ្យ ខេត្តកំពង់ចាម មានចំនួន ០១នាក់
+មន្ទីរពេទ្យខេត្តសៀមរាប មានចំនួន ០១នាក់
+មន្ទីរពេទ្យខេត្តបាត់ដំបង មានចំនួន ០១នាក់
+ មន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ មានចំនួន ០១នាក់
ជាមួយគ្នានេះ ករណីជាសះស្បើយចំនួន ៨៣នាក់ក្នុងនោះមានចំនួន ១១នាក់ជាអ្នកដែលធ្វើដំណើរចូលមកកម្ពុជា (មិនមែនជាពលករធ្វើដំណើរមកពីប្រទេសថៃ) និង ៧២នាក់ទៀតជាអ្នកដែលជាប់ពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ:។
គិតមកត្រឹមថ្ងៃនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវី១៩សរុបមានចំនួន ១៣២៥ករណី ក្នុងនោះមានអ្នកជំងឺ ៧៣០នាក់បានជាសះស្បើយ ខណ:មាន ៥៩២នាក់កំពុងសម្រាកព្យាបាល៕
សូមអានព័ត៌មានលម្អិតដូចខាងក្រោមនេះ ៖
ប្រភព: ក្រសួងសុខាភិបាល