យប់មិញ! ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ រកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០៣នាក់
(ភ្នំពេញ)៖ បើតាមប្រភព័ត៌មានពីលោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវបានបញ្ជាក់ថា វេលាម៉ោង០០ និង៣០នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ១៩ ចំនួន០៣នាក់ ដែលជាអ្នកផ្ទះរស់នៅជាមួយបុរស អាយុ២២ឆ្នាំ ជាសមាជិកក្រុមរាំរបស់ តារាចម្រៀង សុគន្ធ នីសា ប្រភពដដែលបានបន្តថា អ្នកវិជ្ជមានខាងលើរួមមាន ៖ ១.ស្ត្រី អាយុ ៤៧ ឆ្នាំ, ២. បុរស អាយុ ៣០ ឆ្នាំ និង៣. កុមារី អាយុ ១២ ឆ្នាំ ដែលមានទីតាំងនៅផ្ទះលេខ៤៤ ផ្លូវបេតុង ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (ជិតផ្សារសាំហាន់)។
បច្ចុប្បន្នអ្នកជំងឺទាំងបីនាក់ខាងលើនេះ ត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៉ីនធើខនទីណង់តាល់ (TheGreat Duke)។ រីឯអ្នកដែលពាក់ព័ន្ធផ្សេងទៀតនៅក្នុងផ្ទះ ត្រូវបានអោយធ្វើចត្តាឡីស័កនៅក្នុងទីតាំងនេះបន្តទៀត ជាចុងក្រោយ អាជ្ញាធរ បានបន្តបិទទីតាំងខាងលើនេះជាបណ្ដោះអាសន្ន៕
ប្រភព: ក្រសួងព័ត៌មាន