CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep. 23 ជំងឺឆ្កួតជ្រូក
ការប្រកាច់នៅលើកុមារដោយមិនមានកំដៅ គឺស្ដែងឡើងដោយសារមានភាពមិនប្រក្រតីនៃប្រព័ន្ធសរសៃវិញ្ញាណខួរក្បាល ដែលមានការប៉ះពាល់ធ្វើឲ្យស្ដែងចេញជារោគសញ្ញាប្រកាច់តែមិនក្តៅខ្លួនទេ ដែលគេតែងតែនិយាយថាជំងឺឆ្កួតជ្រូក។
ទាក់ទងនឹងរោគសញ្ញាបើសិនជាកុមារមាននូវជំងឺនេះហើយគឺអាចមានសញ្ញាមួយចំនួនធំដែលឲ្យដឹងមុន ដូចនេះឪពុកម្តាយគួរតែសង្កេតមើលកូនដែលកើតជំងឺនេះគឺមានលក្ខណៈខុសៗគ្នា។ក្មេងខ្លះយំច្រើន គឺយំខ្លាំងតែម្ដងមុននឹងប្រកាច់។ឯក្មេងខ្លះទៀតអត់យំទេក៏ប៉ុន្តែរៀងខឹងមួម៉ៅ ភាគច្រើនឃើញសញ្ញាទាំងនេះច្រើនជាងគេ ក្មេងខ្លះអាចញាក់សាច់ដុំ ភ្នែកព្រិចៗមួយភ្លែតៗហើយមិនមានកម្តៅទេ។
ការព្យាលជំងឺនេះបច្ចុប្បន្នគឺអាចព្យាបាលជារហូតដល់៧០-៨០%ឯណោះនៅពេលដែលប្រើថ្នាំបានទៀងទាត់ និងទៅប្រឹក្សាជាមួយគ្រូពេទ្យតាមការណាត់ជួប។គួរបញ្ជាក់ថា ភាគច្រើនការព្យាបាលជំងឺមិនក្រោមមួយឆ្នាំទេ បើសិនជាប្រើប្រាស់ថ្នាំបានគ្រប់គ្រាន់អាចព្យាបាលជា ប៉ុន្តែក្នុងករណីខ្លះ ការប្រកាច់មានតិចតួចទេមិនសូវមានបញ្ហា គឺអាចបាត់ដោយខ្លួនឯងតែម្តង៕
សូមទស្សនាវីដេអូខាងក្រោម៖