CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.03 ប្រធានបទ៖ ជំងឺហឺត
១. ដូចម្ដេចដែលហៅថាជំងឺហឺត?
ជំងឺហឺតលើកុមារគឺជាជំងឺរលាកទងសួតរ៉ាំរ៉ៃ ដែលបណ្ដាលមកពីការអាល្លែហ្ស៊ី។ ធ្វើឲ្យមានប្រត្តិកម្មជាការការអាល្លែហ្ស៊ីទៅទងសួត ហើយធ្វើឲ្យទងសួតហើមហើយបញ្ចេញស្លេះធ្វើឲ្យត្បៀតទងសួតដែលបណ្ដាលឲ្យក្មេងពិបាកដកដង្ហើមចេញចូល ។
២. តើជំងឺហឺតស្ដែងចេញពីសញ្ញាអ្វីខ្លះ?
សញ្ញារបស់ជំងឺហឺតមានដូជជាហត់ខ្លាំង ពិបាកដកដង្ហើមចេញ ក្អកហត់ខ្លាំង តឹងទ្រូងនិងមានផ្ដាសសាយជាញឹកញាប់ ហើយនៅពេលយប់និងពេលត្រជាក់អាចនិងហត់ខ្លាំង។
៣. តើជំងឺហឺតកើតឡើងបណ្ដាលមកពីអ្វី?
ជំងឺហឺតបណ្ដាលមកពីការអាល្លែហ្ស៊ី គឹបណ្ដាលមកពីរោមសត្វ ធូលីដី លម្អងផ្កា ឬក៏ដាក់ម៉ាស៊ីនត្រជាក់ខ្លាំងពេក ផ្សែងបារី និងផ្សែងធូបផ្សែងៗ។
៤. តើកាព្យាបាលជំងឺហឺត គួរធ្វើបែបណាខ្លះ?
សម្រាប់ថ្នាំដែលព្យាបាលជំងឺហឺតឲ្យជាដាច់គឺមិទាន់មាននោះទេ ប៉ុន្តែអាចព្យាបាលជាដោយ ជៀសវៀង ដូចជាអ្នកជំងឺអាល្លែហ្ស៊ី មិនគួរប៉ះពាល់សត្វ បន្ថែមពីនេះអ្នកអាល្លែហ្ស៊ីមិនគួរប៉ះពាល់របស់ណាដែលធ្វើឲ្យមានប្រតិកម្មអាល្លែហ្ស៊ី ឬកើតជំងឺហឺតនេះ ។
៥. តើមានវីធីសាស្ត្របែបណាំកុំឲ្យកើតជំងឺហឺត?
វីធីសាស្ត្រកុំឲ្យកើតជំងឺហឺត នៅក្នុងបន្ទប់សូមរក្សាសីតុណ្ហភាពឲ្យត្រជាក់ល្មម កុំដាក់ឲ្យត្រជាក់ពេក លាងសំអាតដៃរាល់ពេលកាន់ ឬលេងក្មេង ហើយអនាម័យក្នុងបន្ទប់គេងរបស់ក្មេងបោសសំអាតធូលីជារៀងរាល់ថ្ងៃ។
សូមទស្សនាវីដេអូខាងក្រោម ៖