CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.17 ជំងឺ Autism
១. តើអ្វីទៅជាជំងឺ Autism?
ជំងឺ Autism វាគឺជាវិបត្តិអកប្បកិរិយាដែលប៉ះពាល់ទៅដល់ការលូតលាស់របស់កុមារ មិនត្រឹមតែមានច្រើននៅក្នុងប្រទេសកម្ពុជានោះទេសូម្បីតែនៅក្រៅប្រទេសក៏មានច្រើនផងដែរ។
២. តើជំងឺ Autism មានរោគសញ្ញាដូចម្តេចខ្លះ?
កុមារដែលមាន Autism គឺស្ដែងចេញនៅសញ្ញាមួយចំនួន ដែលពេលខ្លះកុមារអត់មានសកម្មភាពលេងជាមួយអ្នកដទៃឬបញ្ហាទំនាក់ទំនងជាមួយអ្នកដ៏ទៃតែម្ដង។កុមារ Autism ចូលចិត្តលេងម្នាក់ឯង មិនសូវមានភាពយល់ដឹងពីសកម្មភាពខាងក្រៅ។ កុមារ Autism មិនអាចធ្វើការទំនាក់ទំនងដោយការនិយាយឬការអាន ការសរសេរដោយងាយស្រួលនោះទេ បញ្ហាទាំងអស់នេះគឺអាចសម្គាល់បានកុមារនោះមាន Autism ។
៣. តើជំងឺ Autism មានកត្តាប្រឈមអ្វីខ្លះ?
កត្តាប្រឈម គឺមានវិបត្តិក្នុងនិយាយ អានឬទំនាក់ទំនងផ្សេងៗជាមួយមនុស្សនៅជុំវិញខ្លួន និងមិនដឹងនៅអ្វីដែលបានធ្វើ។
៤. តើជំងឺ Autism មានវិធីព្យាបាលបែបណា?
ការព្យាបាលបញ្ហា Autism ទោះបីមានបញ្ហា Autism ក៏មិនមានថ្នាំឬវិធីព្យាបាលណាមួយដែរអាចនឹងជួយបាននោះទេ។ ប៉ុន្តែអ្វីដែរអាចជួយបានសំខាន់បំផុតគឺការយកចិត្តទុកដាក់ការថែទាំពីឪពុកម្តាយជាដំបូងបំផុតបន្ទាប់ពីក្រុមគ្រូពេទ្យនិងអ្នកជំនាញខាងចិត្តសាស្ត្រក៏ដូចជាគ្រូបង្រៀន ពីព្រោះកុមារAutism មិនអាចរស់នៅជាមួយនឹងកុមារដទៃបានឬចូលសាលារៀនេជាមួយអ្នកដទៃបាននោះទេ។ អញ្ចឹងគាត់ត្រូវការឲ្យមានគ្រូបង្រៀនពិសេសរបស់គាត់ទាំងការនិយាយគឺយកចិត្តទុកដាក់ដោយជំនាញរបស់គាត់។ បន្ថែមពីនេះដើម្បីកុំឲ្យកើតជំងឺនេះគូរស្វាមីគួរកំណត់ ឬផែនការក្នុងការយកបុត្រនៅអាយុកុំឲ្យច្រើនពេក និងទៅមន្ទីរពេទ្យដើម្បីពិនិត្យតាមដានសុខភាពមុនពេលយកបុត្រ៕
សូមទស្សនាវីដេអូខាងក្រោម៖