CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep. 28 ប្រធានបទ៖ កុមារមានជំងឺទឹកដក់ក្នុងខួរក្បាល
១ តើជំងឺទឹកដក់ក្នុងខួរក្បាលគឺជាអ្វី? ខួរក្បាលរបស់មនុស្សយើងមានពីរផ្នែកគឺ ភ្នែកខាងស្តាំ និងភ្នែកឆ្វេង នៅចន្លោះកណ្តាលជាលំហមួយដែលនៅក្នុងចន្លោះនឹងមានថត ដែលហៅថាថតខួរក្បាល។ នៅក្នុងខួរក្បាលរបស់យើងគឺមានទឹកស្រាប់ ប៉ុន្តែបើសិនបើអត់មានទឹកនៅក្នុងខួរក្បាលទេ ខួរក្បាលក៏អត់អាចលូតលាស់បានធម្មតានោះដែរ។
២ តើនៅក្នុងខួរក្បាលត្រូវមានបរិមាណទឹកប៉ុន្មាន?
ជាទូទៅទឹកនៅក្នុងខួរក្បាលគឺមានទឹកស្រាប់មកហើយ តែត្រូវមានបរិមាណមួយដែលត្រូវមានកំណត់មិនអាចឲ្យមានលើសលប់នោះទេ។
ប្រសិនបើមានទឹកច្រើនលើសជាងធម្មតាគឺអាចបណ្តាលឲ្យមានបញ្ហាទឹកដក់់ក្នុងខួរក្បាលហើយធ្វើអោយមានសម្ពាធនៅក្នុងខួរក្បាល។
៣ មូលហេតុអ្វីដែលបណ្តាលឲ្យកើតមានទឹកដក់នៅក្នុងខួរក្បាលហើយអាចជាកត្តាតំណពូជដែរឬទេ?
ចំពោះជំងឺទឹកដក់នៅក្នុងខួរក្បាលគឺមិនមានកត្តាតំណពូជនោះទេ ក៏ប៉ុន្តែយើងក៏មិនទាន់សនិដ្ឋានបានថាវាមិនមកពីកត្តាតំណពូជដែរ អាចមានភាគរយបន្តិចបន្តួចនៅពេលមានការបម្រែបម្រួលហ្សែន។ បើនិយាយពីមូលហេតុគឺមាន ៣ ធំ ៖
- ស្ទះបំពង់បង្ហូរទឹកនៅក្នុងខួរក្បាល
- កន្លែងស្រូបទឹកនៅក្នុងខួរក្បាលមានបញ្ហា
- ការបង្កើត ការផលិតនិងការបញ្ចេញទឹកខួរក្បាលច្រើន
៤ តើជំងឺទឹកដក់នៅក្នុងខួរក្បាលរបស់កុមារមានរោគសញ្ញាដូចម្តេចខ្លះ?
បើសិនជាទឹកដក់នៅក្នុងខួរក្បាលតិចតួចគឺមិនសូវមានបញ្ហាស្ដែងចេញនៅរោគសញ្ញាអ្វីច្រើនទេ តែនៅពេលទុកយូរៗទៅមិនធ្វើការព្យាបាលគឺបណ្តាលអោយរីកធំទៅៗ ទឹកច្រើនទៅៗ ធ្វើឲ្យសម្ពាធខ្លាំងឡើងៗនៅក្នុងខួរក្បាល ភ្នែកឡើងលាន ក្មេងខ្លះអាចក្អួត ប្រកាច់ ។
សូមទស្សនាវីដេអូខាងក្រោម៖