CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.53 ប្រធានបទ៖ មហារីកក្រពេញអូវែ
មហារីក្រពេញអូវែ គឺជាដុំមហារីកវិវត្តនៅក្នុងក្រពេញអូវែ ដែលជាកន្លែងផលិតស៊ុត (មេជីវិតញី) និងអ័រម៉ូនស្រ្តី ដូចជា អ័រម៉ូនអឺស្រ្តូសែន និងប្រ្តូហ្គេសេ្តរ៉ូន។អ្នកជំងឺភាគច្រើនមិនដឹងថាខ្លួនកើតមហារីកទេលុះត្រាតែសាច់មហារីករាលត្បាតដល់ក្នុងអាងត្រគាក និងក្នុងពោះ ទើបរកឃើញដែលករណី នេះគឺ ពិបាកក្នុងការព្យាបាលនិងងាយប្រឈមគ្រោះថា្នក់ដល់អាយុជីវិត។
ជំងឺមហារីកក្រពេញអូវែក្នុងដំណាក់កាលដំបូងភាគច្រើនមិនសូវចេញរោគសញ្ញាទេ។ ប្រសិនបើមាន រោគសញ្ញាភាគច្រើនអ្នកជំងឺងាយច្រឡំថាជាសញ្ញាដែលមិនគួរឲ្យបារម្ភដូចជាទល់លាមកជាដើម ។ សញ្ញាដែលឧស្សាហ៍ជួបញឹកញាប់ជាងគេគឺ៖
- ឆ្អល់ពោះ
- ហើមសាច់នៅម្ដុំ ពោះ
- ឆាប់ឆ្អែត
- ស្រកទម្ងន់
- ឈឺក្នុងអាងត្រគៀក
- ពោះវៀនដើរមិនស្រួល
- នោមញឹក
- រដូវមិនទៀង
- ចង្អោរ ក្អួត មិនរំលាយអាហារ មិនចង់ញុំអាហារ ហើមពោះ
- ឈឺឆ្អឹងខ្នងដោយគ្មានមូលហេតុ
ការផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយកាត់បន្ថយ និងបង្ការជំងឺមហារីកក្រពេញអូវែបាន ដូចជា៖
- ត្រូវមកពិនិត្យឲ្យបានទៀងទាត់យ៉ាងហោចណាស់ ១ឆ្នាំម្តង
- អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ
- ទាក់ទងមកគ្រូពេទ្យ បើសិនជាប្រទះឃើញរោគសញ្ញាណាមួយសង្ស័យ
- ញ៉ាំបន្លែផ្លែឈើឲ្យបានច្រើន និងកាត់បន្ថយការញ៉ាំជាតិខ្លាញ់
- គ្រប់គ្រងទម្ងន់ និងហាត់បា្រណជាប្រចាំ។
ក្នុងករណីមានសញ្ញារុំារ៉ៃដែលរៀបខាងលើអ្នកគួរប្រញាប់ទៅជួបគ្រូពេទ្យជាពិសេសក្នុងករណី ដែល ស្ថិតក្នុងក្រុមគ្រួសារធ្លាប់មានប្រវត្តិមានជំងឺមហារីកក្រពេញអូវែនិងមហារីកសុដន់៕
សូមទស្សនាវីដេអូខាងក្រោម ៖