[វីដេអូ] សុខភាពស្ត្រី និង សម្ភព | Ep.18 ប្រធានបទ ៖ ភាពមិនប្រក្រតីនៃឈាមរដូវ

ជាទូទៅ ស្រ្តីមករដូវតែម្តងក្នុងមួយខែ ដែលមានចន្លោះពេលរៀងរាល់ ២១ថ្ងៃ ទៅ ៣៥ថ្ងៃ និងមានរយៈពេលម្តងៗគឺអាចពី ៣-៧ថ្ងៃ។

 
[វីដេអូ] សុខភាពស្ត្រី និង សម្ភព | Ep.18 ប្រធានបទ ៖ ភាពមិនប្រក្រតីនៃឈាមរដូវ

ស្រ្តីខ្លះ អាចមានបញ្ហាវដ្តរដូវមិនប្រក្រតី ដែលមានការមករដូវក្នុង ១ ខែ ២-៣ ដង និងអាចមានរយៈយូរ ដែលអាចឈានទៅដល់ការធ្លាក់រដូវមកជារៀងរាល់ថ្ងៃ។ ភាពមិនប្រក្រតីនៃឈាមរដូវ បណ្តាលមកពីកត្តាមួយចំនួនដូចជា៖

១. Polys មាត់ស្បូន(Endometrial Polyps)

២. រលាកមាត់ស្បូន

៣. ជំងឺមហារីកមាត់ស្បូន

៤. រំលូតកូនមិនអស់

៥. លេបថ្នាំពន្យារកំណើត មិនបានទៀតទាត់(ភ្លេចភ្លាំង)

៦. ដាក់កងពន្យារកំណើតក្រោមស្បែក

៧. ចាក់ថ្នាំពន្យារកំណើត។ល។

 

ដើម្បីធ្វើរោគវិនិច្ឆ័យ ទាក់ទងនឹងការមករដូវមិនបានទៀតទាត់ ឬមកញឹកញាប់ខុសពីធម្មតា ដែលរាប់បញ្ចូលជាករណី ភាពមិនប្រក្រតីនៃឈាមរដូវ គ្រូពេទ្យនឹងធ្វើការសួរ និងពិនិត្យលើស្ត្រីដូចជា៖

១. សាកសួរអំពីប្រវត្តិជំងឺ

២. វដ្តរដូវជាប្រចាំខែ

៣. បរិមាណឈាមរដូវ

៤. រយៈពេលនៃការមករដូវ

៥. ពិនិត្យឈាម ថ្លើម ផ្ទៃ តម្រងនោម...(ភាពស្លេកស្លាំង)

៦. ពិនិត្យលើអាងត្រគាក ឬពិនិត្យលើទ្វារមាសតាមវិធីសាស្រ្តផ្សេងៗ។ល។

ដើម្បីថែទាំសុខភាព កុំឱ្យមានបញ្ហាមិនប្រក្រតីនៃឈាមរដូវ ស្រ្តីគ្រប់រូបគួរតែទទួលទានរបបអាហារឲ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់ជាប្រចាំថ្ងៃ។ ស្រ្តីគួរធ្វើលំហាត់ប្រាណឱ្យបានជាប្រចាំ ដើម្បីចៀសវាងនូវការបម្រែបម្រួលអ័រម៉ូនណាមួយ។ ជាពិសេសនោះ ប្រសិនបើស្រ្តីប្រើប្រាស់មធ្យោបាយពន្យារកំណើត ដូចជា ការលេបថ្នាំ ត្រូវលេបឱ្យបានទៀតទាត់ ចៀសវាងការរំខាននានាផ្សេងទៀត ក្រៅអំពើការមកឈាមរដូវមិនប្រក្រតី និងជួបពិភាក្សាជាមួយគ្រូពេទ្យជាប្រចាំអំពីបញ្ហាសុខភាព៕

សូមទស្សនាវីដេអូខាងក្រោមបន្ថែម៖