ប្រធានបទ ៖ ស្រ្តីគួរស្វែងយល់ ៥ចំនុចទាក់ទងនឹងបញ្ហាសុខភាព
បញ្ហាសុខភាពផ្លូវភេទរបស់ស្ត្រីគឺមានភាពខុសគ្នាពីបុរស។ បើនិយាយពីចំណង់ផ្លូវភេទស្រ្តីក៏មានភាពស្មុគស្មាញជាងបុរសផងដែរ។ យើងសង្កេតឃើញថាស្រ្តីភាគច្រើនមិនហ៊ានប្រឈមមុខក្នុងការចែករំលែកទៅកាន់ដៃគូ មិត្តជិតស្និទ្ធ និង គ្រូពេទ្យឡើយព្រោះតែនៅមានការខ្មាស់អៀន។
ដើម្បីជៀសវាង និងការទប់ស្កាត់ពីបញ្ហាប្រឈមនានានៅពេលខាងមុខដូចនេះយើងសូមចែករំលែកនូវ ៥ ចំណុចសំខាន់ៗដែលស្ត្រីគ្រប់រូបគួរឈ្វេងយល់
១.ជំងឺមហារីក
- ជំងឺមហារីកមាត់ស្បូន បង្កឡើងដោយមេរោគ HPV( Human Papilloma Virus)មេរោគនេះជាញឹកញាប់ឆ្លងតាមការរួមភេទ
- ជំងឺមហារីកសុដនជំងឺមហារីកសុដនចាប់ផ្តើមនៅពេកដែលកោសិកាសុដន់ខុសធម្មតា និងកើនឡើងយ៉ាងឆាប់រហ័សបង្កើតជាដុំពក ឬដុំសាច់ ។
២.បញ្ហាឡើងទម្ងន់ : ការបញ្ចេញថាមពលតិច, ការញ៉ាំអាហារដែលសម្បូរទៅដោយកាបូនអ៊ីដ្រាត, ការញ៉ាំអាហារ fast food, អាហារមានជាតិផ្អែម និងខ្លាញ់ច្រើន។
៣. ស្រ្តីនៅវ័យច្រើន : មានផលប៉ះពាល់ដល់ខ្លួនឯង និងពិបាកក្នុងការមានកូន
៤.ផលវិបាករបស់ស្រ្តីនៃការចុះខ្សោយផ្លូវភេទ : បញ្ហាជំងឺផ្សេងៗ, កត្តាអាយុ និងរបបអាហារជាដើម។
៥.ជំងឺកាមរោគ : ការឆ្លងជំងឺតាមរយ:ដៃក៏មានច្រើនផងដែរ ដូច្នេះគូរស្នេហ៍គួរធ្វើតេស្តសុខភាពមុនពេលមានរៀបការ។
បញ្ហាសុខភាពជំងឺរបស់ស្រ្តីមានច្រើនជាងបុរស ហើយបញ្ហាសុខភាពស្រ្តីគ្រប់រូបមានភាពខុសៗគ្នា ដូចនេះស្រ្តីគួរស្វែងយល់ពីបញ្ហាទាំងអស់នោះ ព្រមទាំងបើកចិត្តក្នុងការពិភាក្សាពីបញ្ហារបស់អ្នកជាមួយនឹងគ្រូពេទ្យជំនាញ កុំមានការភ័យខ្លាចព្រមទាំងការខ្មាស់អៀនដើម្បីការពារខ្លួនឯង និងដឹងបន្ថែមពីរបៀបថែទាំសុខភាពផ្លូវភេទឲ្យកាន់តែប្រសើរឡើង៕