CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.48 ប្រធានបទ៖កុមារទល់លាមក

ជំងឺទល់លាមក ជាជំងឺមួយដែលមានន័យថាពិបាកជុះ ក្នុងមួយសប្តាហ៍ការបន្ទោបង់មានតិចជាងបីដង ហើយជួនកាលក្មេងជុះរាល់ថ្ងៃដែរតែលាមកនោះរឹង ស្ងួត និងពិបាកជុះខ្លាំងជាងធម្មតា។

 
CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.48 ប្រធានបទ៖កុមារទល់លាមក

មូលហេតុដែលធ្វើឲ្យមានការទល់លាមក គឺមានច្រើនចំណុច

  • ពោះវៀន ជាពិសេសពោះវៀនធំ ចលនារបស់ពោះវៀនខ្សោយ ដោយការញុំាអាហារអត់សូវសំបូរជាតិសរសៃ
  • ការប្រើប្រាស់ថ្នាំច្រើន
  • កើតមកមានជំងឺពីកំណើត
  • ខ្វះអ័រម៉ូនទីរ៉ូអ៊ីត
  • បាត់បង់សារធាតុប៉ូតាស្យ៉ូម

រោគសញ្ញា

  • ក្មេងបន្ទោបង់តិចជាង៣ដងក្នុងមួយសប្តាហ៍
  • ហើមពោះ ចុកពោះ
  • ក្មេងខ្លះទល់រហូតញុំាអ្វីមិនបាន
  • ជុះមកអាចមានឈាមដោយសារលាមករឹង
  • យំ ឬ​ស្រែកអត់បាត់​
  • អត់ចង់បៅទឹកដោះ ឬទឹកដោះគោ

ការព្យាបាល

ការព្យាបាលគឺអាស្រ័យទៅតាមមូលហេតុនិងរោគសញ្ញាណាមួយ ក្នុងករណីមានបញ្ហាទល់លាមកដោយសារខ្វះជាតិប៉ូតាស្យូម គឺត្រូវបំពេញជាតិប៉ូតាស្យូមឡើងវិញដើម្បីធ្វើអោយពោះវៀនក្មេងដំណើរការធម្មតាឡើងវិញ ក៏ប៉ុន្តែនៅពេលប្រើវិធីសាស្រ្តទាំងអស់នេះហើយនៅតែមិនមានប្រសិទ្ធភាពទៀត អាណាព្យាបាលគួរតែយកកូនមកមន្ទីរពេទ្យដើម្បីពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។

អាណាព្យាបាលគួរតែជៀសវាងឲ្យកូនបរិភោគអាហារប្រភេទនេះ មានដូចជា សាច់ច្រើន អាហារបំពងខ្លាញ់ មិនសូវមានជាតិទឹកគឺងាយធ្វើអោយកុមារនោះប្រឈមមុខនឹងការទល់លាមកផងដែរ។ 

ដូច្នេះអាណាព្យាបាលគួរឲ្យកូន ញុំាអាហារសំបូរជាតិសរសៃដែលមាននៅក្នុងបន្លែ ផ្លែឈើ ជាពិសេស​​​ចេក ដំឡូង​​ ឬ​​​ល្ហុង​ទុំ គ្រាប់ធញ្ញជាតិ ញុំាទឹកឲ្យសមស្របតាមបរិមាណជាប្រចាំថ្ងៃ គេងឲ្យបានគ្រប់គ្រាន់ ចៀស​វាង​ប្រើ​ថ្នាំ​ ឬ​អាហារ​បំប៉ន​​ផ្សេងៗ និងប្រឹក្សាជាមួយគ្រូពេទ្យពីបញ្ហាផ្សេងៗរបស់កូន ។

សូមទស្សនាវីដេអូខាងក្រោម ៖