[វីដេអូ] Ep.27 # គុណប្រយោជន៍នៃការហាត់ Yoga

យូហ្គាគឺជាលំហាត់ប្រាណមួយដែលរួមបញ្ចូលទាំងការដកដង្ហើម សមាធិ និងការសំរាក ។ការហាត់យូហ្គានាំមកនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពផ្លូវចិត្ត កាត់បន្ថយភាពតានតឹងនិងធ្វើឲ្យរាងកាយស្រស់ថ្លាថែមទៀតផង។

 
[វីដេអូ] Ep.27 # គុណប្រយោជន៍នៃការហាត់ Yoga
[វីដេអូ] Ep.27 # គុណប្រយោជន៍នៃការហាត់ Yoga

ដូចនេះយើងសូមចែករំលែកនូវគុណប្រយោជន៍ទាំងនេះដូចតទៅ:

១ កាត់បន្ថយស្ត្រេស

ជាការពិតការសិក្សាជាច្រើនបានបង្ហាញថាយូហ្គាត្រូវបានគេស្គាល់ថាវាមានសមត្ថភាពអាចជួយបន្ធូរភាពតានតឹងនិងជួយឲ្យផ្លូវចិត្តបានសំរាក។ បន្ទាប់ពីហាត់យូហ្គារយៈពេល ៣ ខែអាចធ្វើឲ្យកម្រិតអរម៉ូន cortisol របស់ស្ត្រីមានកំរិតទាប ជួយបំបាត់ការថប់អារម្មណ៍ អស់កំលាំង ការធ្លាក់ទឹកចិត្ត និងជួយឲ្យសុខភាពផ្លូវចិត្តបានល្អប្រសើរផងដែរ។

២ អាចកាត់បន្ថយការរលាក

ការសិក្សាមួយចំនួនបង្ហាញថាយូហ្គាអាចជួយកាត់បន្ថយសញ្ញាសំគាល់នៃការរលាកនៅក្នុងរាងកាយនិងជួយការពារប្រឆាំងជំនឹងជំងឺមួយចំនួនដែលបង្កឱ្យរលាករ៉ាំរ៉ៃ។។

ការរលាកគឺជាការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំធម្មតាប៉ុន្តែការរលាករ៉ាំរ៉ៃអាចរួមចំណែកដល់ការវិវត្តនៃជំងឺរលាកដូចជាជំងឺបេះដូង ទឹកនោមផ្អែម និងជំងឺមហារីក។

៣ អាចធ្វើអោយប្រសើរឡើងនូវសុខភាពបេះដូង

យូហ្គាជួយឲ្យមានសុខភាពល្អ អាចជួយកាត់បន្ថយកត្តាហានិភ័យនៃជំងឺបេះដូង ជួយឲ្យសម្ពាធឈាមទាបនិងអត្រាជីពចរទាប។

ជំងឺលើសឈាមគឺជាមូលហេតុចំបងមួយនៃបញ្ហាបេះដូងដូចជាការគាំងបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាល។សូមជម្រាបថា ការកាត់បន្ថយសម្ពាធឈាម អាចជួយកាត់បន្ថយហានិភ័យនៃបញ្ហាទាំងនេះ ដូចនេះអ្នកគួរហាត់យូហ្គាដើម្បីទទួលបានសុខភាពល្អ។

៤ អាចប្រយុទ្ធប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត

ការសិក្សាមួយចំនួនបង្ហាញថាយូហ្គាអាចមានឥទ្ធិពលប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តនិងអាចជួយកាត់បន្ថយរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តបានផងដែរ។

យូហ្គាជួយកាត់បន្ថយកម្រិតអរម៉ូន cortisol ដែលជាអរម៉ូនស្ត្រេសដែលជះឥទ្ធិពលដល់កម្រិតនៃសារធាតុ serotonin ដែលប្រព័ន្ធប្រសាទបញ្ជូនសារទាក់ទងនឹងជំងឺធ្លាក់ទឹកចិត្ត ។

៥ អាចកាត់បន្ថយការឈឺចាប់រ៉ាំរ៉ៃ

យូហ្គាអាចជួយកាត់បន្ថយអាការៈឈឺចាប់រ៉ាំរ៉ៃក្នុងស្ថានភាពដូចជាជំងឺ​នៅ​ប្រហោង​ក្នុង​ឆ្អឹង​ប្រអប់ដៃ និងជំងឺរលាកសន្លាក់ឆ្អឹង។

ការសិក្សាមួយផ្សេងទៀតនៅឆ្នាំ ២០០៥ បានបង្ហាញថាយូហ្គាអាចជួយកាត់បន្ថយការឈឺចាប់និងធ្វើឱ្យមុខងាររាងកាយមានភាពប្រសើរឡើងចំពោះអ្នក ដែលមានជំងឺរលាកសន្លាក់ជង្គង់។

៦ ជួយទៅដល់ការគេង

ការសិក្សាបង្ហាញថាការហាត់យូហ្គាអាចជួយជំរុញឱ្យគេងលក់ស្រួល ជួយឲ្យការដេកលឿន ជំនួសឲ្យអ្នកដែលចូលចិត្តប្រើប្រាស់ថ្នាំងងងុយគេង។

៧ អាចជួយធ្វើឱ្យប្រសើរឡើងនូវការដកដង្ហើម

យូហ្គាជួយឲ្យការដកដង្ហើមបានស្រួល ហើយជួយឲ្យប្រសើរឡើងនូវមុខងារដកដង្ហើមនិងសួត។

ការដកដង្ហើមដោយការហាត់យូហ្គាគឺជាលំហាត់ប្រាណមួយ ដែលផ្តោតលើការគ្រប់គ្រងដង្ហើមតាមរយៈលំហាត់ដកដង្ហើមចេញរឺចូលនិងបច្ចេកទេសដកដង្ហើមផ្សេងៗទៀត។

ការសិក្សាមួយផ្សេងទៀតក្នុងឆ្នាំ ២០០៩ បានរកឃើញថាការអនុវត្តន៍ដង្ហើម យូហ្គាគឺធ្វើអោយប្រសើរឡើងនូវរោគសញ្ញានិងមុខងារសួតចំពោះអ្នកជំងឺដែលមានជំងឺហឺត៕

សូមទស្សនាវីដេអូដូចខាងក្រោម៖

 

 

ប្រភព: healthline​ ដោយ: ជា បញ្ញា