អបអរសាទរដំណើរការបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១
នៅថ្ងៃទី១១ ខែមករា ឆ្នាំ ២០២១ ថ្ងៃនេះជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ បើយោងតាមសេចក្ដីណែនាំ របស់ក្រសួងសុខាភិបាលស្តីអំពីការអនុវត្ដកម្មវិធីសិក្សាបង្រួញ និងកាលវិភាគសិក្សាសម្រាប់គ្រឹះស្ថាន បឋមសិក្សាសាសាធារណៈ ឆ្នាំសិក្សា២០២០-២០២១ និងស្របតាមការណែនាំរបស់អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល ដោយក្រសួងអប់រំសូមជូនដំណឹងឲ្យបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវសេចក្តីណែនាំ និងសេចក្តីជូនដំណឹងឲ្យគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅសាធារណៈទាំងអស់ យកចិត្តដាក់ឲ្យបានខ្ពស់បំផុតក្នុងការអនុវត្តវិធានការសុវត្ថិភាពសុខភាព គោរពគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ-១៩ ។
ដូចនេះសូមអានសេចក្តីជូនដំណឹងដូចខាងក្រោម:
ប្រភព: ក្រសួងអប់រំ យុវជន និងកីឡា