[វីដេអូ] # Ep.79 អាហារទាំង ៨យ៉ាងជំនួយដល់សក់

ជាការពិតសក់ដើរតួនាទីយ៉ាងសំខាន់ដើម្បីជួយបង្កើតសម្រស់ទន្ទឹមនឹងនេះដើម្បីចង់ឲ្យសក់មានសុខភាពល្អ លូតលាស់លឿន និងក្រាស់ តើត្រូវធ្វើបែបណា? ដូចនេះយើងសូមណែនាំអំពីអាហារមួយចំនួនដែលល្អបំផុត ចំពោះសក់។

 
[វីដេអូ] # Ep.79 អាហារទាំង ៨យ៉ាងជំនួយដល់សក់

១ ផ្លែប៊ឺរ

ផ្លែបឺរសម្បូរទៅដោយសារធាតុចិញ្ចឹមដែលបំប៉នសក់ រួមមាន វីតាមីន E ជួយឲ្យសក់រឹងមាំ និងការពារការបែកចុង វីតាមីន B biotin (ប៊ីយ៉ូទីន)  ជួយបង្កើនប្រូតេអ៊ីនសំខាន់ដល់សក់និងកម្រិតអាស៊ីតខ្លាញ់ជំនួយសរសៃសក់ថែមទៀតផង។

២ បន្លែពណ៌ទឹកក្រូច

បន្លែពណ៌ទឹកក្រូច រួមមាន ដំឡូងជ្វា ការ៉ុត និងល្ពៅ គឺជាប្រភពនៃវីតាមីន A ដែលជួយឲ្យសក់ដុះលឿន និងមានសុខភាពល្អ។ លើសពីនេះវីតាមីន A ក៏ចូលរួមផលិតសារធាតុ Sebum ជួយការពារសក់ និងស្បែកក្បាលដោយជួយឲ្យសក់ភ្លឺរលោង។

៣ គ្រាប់ធញ្ញជាតិ

គ្រាប់ធញ្ញជាតិ រួមមាន គ្រាប់ផ្កាឈូករ័ត្ន គ្រាប់ល្ពៅ អាល់ម៉ុន គ្រាប់ស្វាយចន្ទី...សុទ្ធតែមានផ្ទុកនូវសារធាតុចាំបាច់សម្រាប់ជំនួយសរសៃសក់។ ក្នុងនោះគ្រាប់ល្ពៅ ត្រូវបានគេដឹងថាសម្បូរដោយសារធាតុរ៉ែ ស័ង្កសី និងជាតិដែកដែលល្អបំផុតក្នុងដំណើរលូតលាស់នៃសក់។

៤ ស៊ុត

ស៊ុតសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ ពីរសម្រាប់សក់ គឺ ប្រូតេអ៊ីន ធ្វើឲ្យសក់រឹងមាំ និង ប៊ីយ៉ូទីន ដែលមានសារៈសំខាន់សម្រាប់សុខភាពស្បែកក្បាល និងការលូតលាស់របស់សក់។

៥ គ្រឿងសមុទ្រ

ពពួកគ្រឿងសមុទ្រ ដូចជា បង្គា អយស្ទ័រ មឹក និងក្ដាម គឺជាប្រភពសំខាន់នៃធាតុស័ង្កសី។ ស័ង្កសី ដើរតួនាទីចាំបាច់ក្នុងការលូតលាស់ និងជួសជុសជាលិការាងកាយ រួមទាំងសក់ផងដែរ។ កង្វះជាតិស័ង្កសីអាចបណ្ដាលឲ្យសក់ជ្រុះនិងបែកចុង។

៦ សណ្ដែកសៀង

សណ្តែកសៀងមិនត្រឹមតែជាប្រភពប្រូតេអ៊ីនដ៏អស្ចារ្យពីរុក្ខជាតិប៉ុណ្ណោះទេ ពួកវាក៏សម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើនរួមទាំងជាតិដែក ស័ង្កសី និងវីតាមីន B ផងដែរដែលជួយពង្រឹងសក់ ការលូតលាស់ និងជួយឲ្យស្បែកក្បាលមានសុខភាពល្អ។

៧ ខ្លាញ់ត្រី

ខ្លាញ់ត្រីដូចជា ត្រីសាម៉ុង ត្រីសាឌីន និងត្រីម៉ាកែល​ និងត្រីជាច្រើនទៀត ផ្ទុកទៅដោយអាស៊ីតខ្លាញ់អូមេហ្គា 3 ។ អូមេហ្គា 3 មានសារសំខាន់សម្រាប់សុខភាពសក់ ព្រោះវាជួយឱ្យសក់ និងស្បែកក្បាលមានជាតិទឹក ការពារការជ្រុះ និងស្ងួត។

៨ សាច់គោ

កង្វះជាតិដែក អាចជាមូលហេតុដ៏គួរឱ្យភ្ញាក់ផ្អើលនៃសក់ស្តើង ជ្រុះ និងបាត់បង់ ដែលបណ្តាលមកពីកង្វះសារធាតុចិញ្ចឹមដល់ឫសសក់។ ដូចនេះសាច់គោមិនត្រឹមតែជាប្រភពដ៏ល្អនៃជាតិដែកក្នុងរបបអាហារប៉ុណ្ណោះទេ វាមានជីវជាតិខ្ពស់ ល្អចំពោះរាងកាយ៕

Join Telegram https://t.me/cngtvcambodia

សូមទស្សនាវីដេអូខាងក្រោម