[វីដេអូ] នាទីសុខភាព Ep.144 ប្រធានបទ៖ បន្លែផ្លែឈើទាំងនេះល្អសម្រាប់សុខភាព
ផ្លែឈើមិនត្រឹមឆ្ងាញ់ប៉ុណ្ណោះទេ ថែមផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពថែមទៀតផង។ ដូច្នេះយើងសូមណែនាំមានដូចជា៖
- ផ្លែបឺរ
ការសិក្សាបានបង្ហាញថាការទទួលទានផ្លែបឺរជារៀងរាល់ថ្ងៃនាំឱ្យកូលេស្តេរ៉ុលក្នុងឈាមប្រសើរឡើង (LDL ទាប និង HDL ខ្ពស់)។ កូលេស្តេរ៉ុល HDL គឺជាកូលេស្តេរ៉ុលដែលជួយរក្សាសរសៃឈាមអាកទែរមិនឲ្យស្ទះសរសៃឈាម។
- ស្ពៃក្តោប
ស្ពៃក្តោប ជាអាហារសម្អាតសរសៃឈាមធម្មជាតិ។ វាអាចជួយបញ្ចុះសម្ពាធឈាមនិងការពារកំណកឈាមដែល អាចបង្កជាជំងឺសរសៃឈាមបេះដូង ។ បន្លែនេះសម្បូរទៅដោយជាតិសរសៃនិងសារធាតុរ៉ែរួមជាមួយនឹង វីតាមីន រួមមាន វីតាមីន K, B1, B2, C និង E ។
- ផ្លែទទឹម
ផ្លែទទឹមផ្ទុកសារធាតុ phytochemicals ដែលដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មដើម្បីការពារស្រទាប់សរសៃឈាមប្រឆាំងនឹងការខូចខាត។ ទឹកផ្លែទទឹមជួយជំរុញដល់ការផលិតសារធាតុ nitric oxide របស់រាងកាយដែលជួយឱ្យឈាមរត់បានស្រួល ។
- ផ្កាខាត់ណាខៀវ
ផ្កាខាត់ណាខៀវសម្បូរទៅដោយវីតាមីន K ដែលជួយរក្សាជាតិកាល់ស្យូមមិនឲ្យខូចសរសៃឈាមវាក៏សម្បូរទៅដោយជាតិសរសៃ ដែលអាចជួយកាត់បន្ថយសម្ពាធឈាម និងកម្រិតកូឡេស្តេរ៉ុលបាន។
- រមៀត
រមៀតមិនត្រឹមតែជាគ្រឿងទេសក្នុងម្ហូបខ្មែរប៉ុណ្ណោះទេ ថែមទាំងជាថ្នាំប្រឆាំងនឹងការរលាកដ៏មានឥទ្ធិពល។ រមៀតមានប្រសិទ្ធភាពក្នុងការបន្ថយការរលាកដែលជាមូលហេតុចម្បងនៃជម្ងឺក្រិនសរសៃឈាម ការឡើងរឹងនៃសរសៃឈាម។ ការបន្ថែមរមៀតទៅក្នុងរបបអាហាររបស់អ្នកអាចកាត់បន្ថយការខូចខាតនិងកាត់បន្ថយឱកាសនៃការកកឈាម។
6. ផ្លែត្រឡាប់
ផ្លែត្រឡាប់ ផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុ polyphenols ដែលមានប្រសិទ្ធភាពកាត់បន្ថយ LDL និង triglycerides។ ជាប្រភពដ៏អស្ចារ្យនៃជាតិសរសៃដែលជួយគ្រប់គ្រងសម្ពាធឈាម។
7. តែបៃតង
តែបៃតងជួយរារាំងការស្រូបយកកូលេស្តេរ៉ុលក្នុងពេលរំលាយអាហារ។ ការផឹកមួយកែវ ឬពីរពែងក្នុងមួយថ្ងៃអាចជួយបញ្ចុះកម្រិតជាតិខ្លាញ់ក្នុងឈាមរបស់អ្នក និងកាត់បន្ថយការស្ទះសរសៃឈាម។ តែបៃតងក៏ជួយឲ្យការរំលាយអាហារបានល្អ និងជួយទៅដល់ការសម្រកទម្ងន់។
សូមទស្សនាវីដេអូ ៖