ការសិក្សា៖ ផ្អែកលើទិន្នន័យកត់ត្រាលើអ្នកឆ្លងវីរុសកូរ៉ូណាជាង៧ម៉ឺននាក់ដំបូងបង្ហាញថា មនុស្សចាស់វ័យ៨០ឆ្នាំឡើងទៅមានអត្រាស្លាប់ខ្ពស់

ផ្អែកលើទិន្នន័យដែលប្រទេសចិនបានកត់ត្រាលើអ្នកឆ្លងវីរុសកូរ៉ូណាជាង៧ម៉ឺននាក់ដំបូងបង្ហាញថាអត្រាមរណភាពមនុស្សចាស់វ័យ៨០ឆ្នាំឡើងទៅមានអត្រាស្លាប់ដល់ទៅ ១៤.៨%

 
ការសិក្សា៖ ផ្អែកលើទិន្នន័យកត់ត្រាលើអ្នកឆ្លងវីរុសកូរ៉ូណាជាង៧ម៉ឺននាក់ដំបូងបង្ហាញថា មនុស្សចាស់វ័យ៨០ឆ្នាំឡើងទៅមានអត្រាស្លាប់ខ្ពស់

យោងគណនីហ្វេសប៊ុករបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបង្ហោះមុននេះបន្តិចថ្ងៃទី១៨ មីនា ២០២០ បានឲ្យដឹងថា ផ្អែកលើទិន្នន័យដែលប្រទេសចិនបានកត់ត្រាលើអ្នកឆ្លងវីរុសកូរ៉ូណាជាង៧ម៉ឺននាក់ដំបូងបង្ហាញពីអត្រាមរណភាពតាមវ័យដូចខាងក្រោម៖

  • អាយុ ៨០ ឡើងទៅ គឺអត្រាស្លាប់ ១៤.៨%
  • អាយុពី ៧០-៧៩ ឆ្នាំ ស្លាប់ ៨.០%
  • អាយុពី ៦០-៦៩ ឆ្នាំ ស្លាប់ ៣.៦%
  • អាយុ ៥០-៥៩ ឆ្នាំ ស្លាប់ ១.៣%
  • អាយុ ៤០-៤៩ ឆ្នាំ ស្លាប់ ០.៤%
  • អាយុ ៣០-៣៩ ឆ្នាំ ស្លាប់ ០.២%
  • អាយុ ២០-២៩ ឆ្នាំ ស្លាប់ ០.២%
  • អាយុ ១០-១៩ ឆ្នាំ ០.២%
  • អាយុ ០-៩ ឆ្នាំ មិនមានអ្នកស្លាប់ទេ។

ឯកឧត្តមបានបញ្ជាក់ក្នុងសារហ្វេសប៊ុកថា តួលេខនេះគឺប្រៀបធៀបក្នុងក្រុមដែលមានវ័យដូចគ្នាគឺមិនមែនប្រៀបធៀបនឹងអ្នកស្លាប់ទាំងអស់ទេ។ ការណ៍នេះមានន័យថា មនុស្សអាយុ៨០ឆ្នាំឡើង ដែលឆ្លង១០០នាក់ គឺស្លាប់ជិត១៥នាក់។ មិនមែនស្លាប់ទាំងអស់ទេ។ (ចងក្រងដោយក្រុមការងារស្ថិតិពិភពលោក)៕