[Covid-19] កម្ពុជា! មានករណីវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន ១៣នាក់បន្ថែមទៀតហើយ

ក្រសួងសុខាភិបាល បានប្រកាសថាមានករណីវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ១៣ករណី ខណ:មានករណីជាសះស្បើយ ០១ករណីនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានកូវីដ-១៩សរុបមានចំនួន ៤១១នាក់។

 
[Covid-19] កម្ពុជា! មានករណីវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន ១៣នាក់បន្ថែមទៀតហើយ
[Covid-19] កម្ពុជា! មានករណីវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន ១៣នាក់បន្ថែមទៀតហើយ
[Covid-19] កម្ពុជា! មានករណីវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន ១៣នាក់បន្ថែមទៀតហើយ
[Covid-19] កម្ពុជា! មានករណីវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន ១៣នាក់បន្ថែមទៀតហើយ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២១ថា កម្ពុជាមានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ​ថ្មីចំនួន​ ១៣ករណី ខណ:មានករណីអ្នកជាសះស្បើយ ០១ករណីនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយមានចំនួន ៣៧៧នាក់នៃអ្នកវិជ្ជមានវីរុសកូវីដ-១៩សរុបមានចំនួន ៤១១នាក់

ស្របពេលនេះអ្នកកំពុងសម្រាកព្យាបាលនៅ:

+មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មានចំនួន ០៦នាក់

+មន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន មានចំនួន ០៦នាក់

+មន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ មានចំនួន ២០នាក់

+មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង មានចំនួន ០២នាក់

សូមជម្រាបថាករណីវិជ្ជមានវិរុសកូវីដ-១៩ថ្មី សរុបចំនួន ១៣នាក់ក្នុងនោះមាន ០៨ករណីជាពលករខ្មែរដែលធ្វើដំណើរមកពីប្រទេសថៃ និង ០៥ករណីជាអ្នកធ្វើដំណើរចូលមកប្រទេសកម្ពុជា(មិនមែនជាពលករធ្វើដំណើរមកពីប្រទេសថៃ)។

គួរម្លឹកថា អ្នកកំពុងសម្រាកព្យាបាលមានចំនួនសរុប ៣៤នាក់ ក្នុងនោះមានអ្នកឆ្លងវីរុសកូវី-១៩សរុប មានចំនួន ៤១១ករណី ខណ:មានអ្នកជំងឺ ៣៧៧នាក់បានជាសះស្បើយ៕

សូមអានព័ត៌មានលម្អិតដូចខាងក្រោមនេះ​ ៖

 

 

ប្រភព: ក្រសួងសុខាភិបាល