ស៊ុយអែត និង UNDP ចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ថវិកាបដិភាគចំនួន ៣,៣៤ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា

ប្រទេសស៊ុយអែត និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងផ្ដល់ថវិកាបដិភាគចំនួន ៣,៣៤ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការអនុវត្តកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា CCCA ពីឆ្នាំ២០២០-២០២២។ នេះបើយោងតាមស្ថានទូតស៊ុយអ៊ែតប្រចាំនៅកម្ពុជា។

 
ស៊ុយអែត និង UNDP ចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ថវិកាបដិភាគចំនួន ៣,៣៤ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា
ស៊ុយអែត និង UNDP ចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ថវិកាបដិភាគចំនួន ៣,៣៤ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា
ស៊ុយអែត និង UNDP ចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ថវិកាបដិភាគចំនួន ៣,៣៤ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា
ស៊ុយអែត និង UNDP ចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ថវិកាបដិភាគចំនួន ៣,៣៤ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា
ស៊ុយអែត និង UNDP ចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ថវិកាបដិភាគចំនួន ៣,៣៤ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា

 

កម្មវិធី CCCAថ្មីនេះនឹងផ្ដល់ការគាំទ្រសំខាន់ និងជួយធានានូវការអភិវឌ្ឍប្រកបដោយចីរភាព ភាពធន់ និងផ្ដល់ប្រយោជន៍ដល់ក្រុមងាយរងគ្រោះជាងគេបង្អស់នៅ ក្នុងសង្គម។

កម្មវិធី CCCAគឺជាកម្មវិធីប្រែប្រួលអាកាសធាតុគំរូមួយនៅក្នុង ប្រទេសកម្ពុជា អនុវត្តរួមគ្នាដោយ UNDP និងក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច)។ កម្មវិធីនេះ សហការជាមួយ រាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល ស្ថាប័នអប់រំ និង វិស័យឯកជន ដើម្បីឆ្លើយតបចំពោះបញ្ហាប្រឈមដែល បង្កឡើងដោយការប្រែប្រួលអាកាសធាតុនៅកម្ពុជាចាប់ តាំងពីឆ្នាំ២០០៩មក ដោយបានទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុ ពីប្រទេសស៊ុយអែត សហភាពអឺរ៉ុប និង UNDP។ នេះជាដំណាក់កាលទី៣ នៃការអនុវត្តនូវកម្មវិធីសម្ព័ន្ធភាព ប្រែប្រួលអាកាសធាតុកម្ពុជា។

 

 

លោក ប៊្យន ហេកម៉ាក ឯកអគ្គរាជទូតស៊ុយអែតប្រចាំប្រទេស កម្ពុជាមានប្រសាសន៍ថា៖ “ការប្រែប្រួលអាកាសធាតុ គឺជាការ គំរាមកំហែងដែលកំពុងតែកើតមាន ហើយទាមទារឱ្យមានការ ចាត់វិធានការប្រកបដោយមហិច្ឆតាឱ្យបានលឿនដើម្បីដោះស្រាយ។ កម្មវិធី CCCA ផ្ដល់លទ្ធភាពឱ្យតួអង្គសំខាន់ៗនៅក្នុងប្រទេស កម្ពុជាធ្វើអនុវត្តសកម្មភាពបន្ថែមដើម្បីការពារបរិស្ថាន កាត់បន្ថយផលប៉ះពាល់ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ព្រមទាំងពង្រឹងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ប្រទេសស៊ុយអែត គាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពនេះ៕”​